Connect with us

ព័ត៌មានជាតិ

ប្រគល់​ភារកិច្ច​អតីតរដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ដឹកនាំគណៈកម្មការអភិវឌ្ឍ​ន៍​ទេសចរណ៍​សៀមរាប​-អង្គរ

បានផុស

នៅ

តាមរយៈចំណារ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បានចេញសេចក្តីប្រកាស​​ពីការ​សម្រេច​ប្រគល់ភារកិច្ច​ដល់លោក ថោង ខុន អតីតរដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ដឹកនាំ​គណៈកម្មការ​​អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តីប្រកាស រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូនលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេសដូចខាងក្រោម៖

១- ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
២- ត្រូវរៀបចំសមាសភាពគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឡើងវិញ ដើម្បីគោរពស្នើសុំសម្ដេចធិបតី នាយករដ្ឋមន្ត្រី ពិនិត្យ សម្រេច ស្របតាមសមាសភាព​នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
៣- ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពយន្តការការងារអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យបានសមស្រប ប្រកបដោយប្រសិទ្ធភាពខ្ពស់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម