Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល សន្សំថវិកាបានជាង ២០០លានដុល្លារ បន្ទាប់ពីព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួនរួចមក គឺរាជរដ្ឋាភិបាលសន្សំបានថវិកាជាង ២០០លានដុល្លារ។ ការឲ្យដឹងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣នេះ។    

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្ទាប់ពីសម្ដេច បានណែនាំឲ្យកែសម្រួលព្យួរការចំណាយទៅលើកិច្ចការមិនចាំបាច់មួយចំនួន គឺរាជរដ្ឋាភិបាលសន្សំបានថវិកាជាង ២០០លានដុល្លារ ​នៅក្នុងឆ្នាំ ២០២៣នេះ។ សម្រាប់ថវិកាដែលសន្សំបាននេះ គឺដើម្បីទៅដល់ប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះទឹកជំនន់ និងជួយទៅលើផ្នែកគាំពារសង្គម។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងថា «ថ្ងៃមុនគ្រាន់តែខ្ញុំឲ្យកែសម្រួលព្យួរការចំណាយ ទៅលើកិច្ចការមិនសំខាន់មួយចំនួន ខ្ញុំសន្សំបាន ២០០លានដុល្លារជាង សម្រាប់ ២០២៣នេះ ហើយ ២០០លានដុល្លារនេះ យកទៅណា អាថវិកាដែលយើងបង្កើនការគាំពារសង្គមនេះ ទឹកជំនន់ប្រជាពលរដ្ឋនេះ បើសិនជាខ្ញុំមិនហ៊ានកាត់ថវិកាហ្នឹងទេ ហើយថវិកានេះវាអត់ចាំបាច់ប៉ះពាល់មន្ត្រីអីទេ គ្រាន់តែគម្រោងសិក្សាអីមួយចំនួន ដែលវាមិនទាន់ចាំបាច់ព្យួរវាសិនទៅ យកលុយហ្នឹងមកដើម្បីទៅជួយប្រជាពលរដ្ឋ ដាក់ឲ្យចំគោលដៅនៃការកំណែទម្រង់​ហ្នឹងល្អជាង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ប្រកាសផ្តល់ទីជ្រកកោនដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា តែមានលក្ខខណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម