កីឡា
អេឡិច សាន់ដ្រូ អរគុណទឹកចិត្តពលរដ្ឋខ្មែរដែលបានជួយខ្លួននៅពេលពិបាក
កីឡាករប្រដាល់ប្រើស៊ីល អេឡិច សាន់ដ្រូ ក្រោយពីបានចូលហ្វឹកហាត់គុនខ្មែររយៈពេលប៉ុន្មានខែកន្លងទៅនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រគុនខ្មែរនៅកម្ពុជា ក្រោយជួបបញ្ហាមិនអាចវិលត្រឡប់ទៅក្លិបចាស់នៅប្រទេសថៃវិញ។
អេឡិច សាន់ដ្រូ កំពុងរីករាយនឹងជីវិតរស់នៅក្នុងប្រទេសកម្ពុជា ស្របពេលខ្លួនហ្វឹកហាត់នៅក្លិបខ្លារខិនមានរិទ្ធិដែលមានលោក រីកគី ជាគ្រូបង្ហាត់។ កីឡាកររូបនេះបានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំកំពុងរីករាយខ្លាំងក្នុងការស្នាក់នៅប្រទេសកម្ពុជា។ កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ។ ខ្ញុំទទួលបានស្វាគមន៍យ៉ាងកក់ក្តៅ និងពោរពេញដោយក្តីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបាន។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជាដែលបានជួយខ្ញុំនៅពេលជីវិតខ្ញុំជួបបញ្ហា»។
មុនចូលហ្វឹកហាត់នៅក្លិបខ្លារខិនមានរិទ្ធិ កីឡាករ អេឡិច សាន់ដ្រូ ត្រូវបានអ្នកដឹកនាំទុកចោលនៅច្រកទ្វារព្រំដែនប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបានមកប្រកួតនៅប្រទេសកម្ពុជា ដោយសារលិខិតឆ្លងដែនផុតសុពលភាព។ រូបគេតែលតោលដោយមិនអាចធ្វើដំណើរទៅក្លិបចាស់របស់ខ្លួននៅថៃបានឡើយ។ ពេលនោះលោក Tommy Kim ជាអ្នករៀបចំការប្រកួតកីឡាប្រដាល់ម្នាក់បាននាំយក អេឡិច សាន់ដ្រូ ចូលរួមហ្វឹកហាត់នៅក្លិបខ្លារខិនមានរិទ្ធិដែលរូបគេមិនស្គាល់នរណាម្នាក់សោះ។
អេឡិច សាន់ដ្រូ បានបន្ថែមថា ៖«កាលពីខ្ញុំអាយុ១៧ឆ្នាំ ខ្ញុំចាប់ផ្តើមហ្វឹកហាត់មួយថៃ នៅប្រទេសប្រេស៊ីល។ ក្រោយពីបានមកប្រកួតនៅកម្ពុជា ខ្ញុំបានស្គាល់សិល្បៈក្បាច់គុនខ្មែរពិតប្រាកដគឺការប្រើក្បាច់វាយដ៏កាចសាហាវ ដោយប្រើកែង។ នេះហើយជាមូលហេតុដែលខ្ញុំស្រឡាញ់គុនខ្មែរហើយខ្ញុំក៏ចង់ចំណាយពេលវេលានៅកម្ពុជាឲ្យបានច្រើន និងចង់រៀបការនៅទីនេះផងដែរ»។
អត្ថបទ៖ ផា រតនា
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន