Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង​បដិសេធ​ការ​រាតត្បាតនៃសត្វសង្កើច ប៉ុន្តែ​ប្រើ​ឆ្កែ​ហិត​ក្លិនធ្វើការ

បានផុស

នៅ

រដ្ឋមន្ត្រីដឹកជញ្ជូនបារាំងបាននិយាយកាលពីថ្ងៃពុធ ទី៤ ខែតុលា ថា សត្វឆ្កែហិតក្លិននឹងជួយត្រួតពិនិត្យរថភ្លើង រកសត្វសង្កើច បន្ទាប់ពីមានរបាយការណ៍ជាច្រើនអំពីការរាតត្បាត ប៉ុន្តែមកដល់ពេលនេះមិនទាន់រកឃើញសង្កើចមួយក្បាលទេ ។Bed Bug Sniffing Dogs: Accuracy, Cost, and Hiring Tips

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Clement Beaune បានឲ្យដឹងថា អ្នកដំណើរប្រហែល ១០ នាក់បានរាយការណ៍អំពីសត្វសង្កើចនៅប្រតិបត្តិករដឹកជញ្ជូនសាធារណៈប៉ារីស RATP និង ៣៧ នាក់ទៀតនៅប្រតិបត្តិករផ្លូវដែក SNCF ។

លោក Beaune មានប្រសាសន៍ថា “នៅពេលមានបញ្ហា ដោះស្រាយវាទៅ យើងមិនបដិសេធទេ ។ មិនមានការរាតត្បាតនៃសត្វសង្កើចនៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈទេ ។”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងរដ្ឋាភិបាលព្រួយបារម្ភជាខ្លាំងអំពីផលប៉ះពាល់លើវិស័យទេសចរណ៍ និងកីឡាអូឡាំពិកទីក្រុងប៉ារីសដែលនឹងធ្វើឡើងឆាប់ៗនេះ ដោយសារការផ្សព្វផ្សាយរូបភាពសត្វសង្កើចតាមមធ្យោបាយដឹកជញ្ជូនសាធារណៈលើបណ្ដាញសង្គម ។

លោក Beaune បាននិយាយថា “ប្រតិបត្តិករដឹកជញ្ជូនសាធារណៈរបស់បារាំងទាំងអស់នឹងជំរុញនីតិវិធីសុខភាពជាទូទៅ និងការប្រយុទ្ធប្រឆាំងនឹងសត្វសង្កើច ជាពិសេសរួមដៃជាមួយក្រុមឆ្កែហិតក្លិន ដែលជាមធ្យោបាយរកសត្វល្អិតដ៏មានប្រសិទ្ធភាពបំផុត” ។ លោកបានបន្ថែមថា រៀងរាល់បីខែម្តង ទិន្នន័យរបាយការណ៍សត្វសង្កើចនឹងត្រូវបានចុះផ្សាយ រួមទាំងការឆ្លងផងដែរ ។

លើសពីនោះ លោក Beaune ក៏មានគម្រោងជួបជាមួយក្រុមហ៊ុនគ្រប់គ្រងសត្វល្អិត និងមានបំណងរៀបចំសន្និសីទអំពីដំណោះស្រាយចំពោះបញ្ហាដែលអាចកើតមាននៅចុងខែតុលាទៀតផង ៕  

ប្រែសម្រួល៖ វារី

ប្រភព៖ reuters

ចុចអាន៖ ប្រជាជនបារាំង កំពុងភិតភ័យចំពោះការរាតត្បាតនៃសត្វសង្កើច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម