ព័ត៌មានជាតិ
លោក ស៊ីន ចាន់សេរីវុត្ថា៖ ការហោះហើរសាកល្បងអាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដំណើរការរលូន
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់កម្ពុជាថ្មីថា ដំណើរការសាកល្បងហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅថ្ងៃដំបូងនេះ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ពោលគឺដំណើរការទៅដោយរលូន។
លោកបានបន្តថា «ការហោះហើរព្រឹកមិញនេះ ពុំមានបញ្ហាអ្វីជាដុំកំភួនទេ ដោយមានការហោះហើរក្នុងស្រុកពីរជើង គឺក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines និងក្រុមហ៊ុន Cambodia Airways មានដឹកមនុស្សជាច្រើននាក់, ហើយក៏មានក្រុមហ៊ុនអន្តរជាតិ China Eastern ហោះហើរពីចិនមកផងដែរ, ដោយយើងធ្វើការតេស្តហោះហើរទាំងក្នុងស្រុក និងក្រៅស្រុកផង»។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះ គឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ គឺទី១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង ទី២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិចំនួន១ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានលើកឡើងកន្លងមកថា ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងជួយជំរុញកំណើនវិស័យទេសចរណ៍ តាមរយៈការហោះហើរត្រង់ពីប្រទេសផ្សេងៗចូលមកកម្ពុជា។ លើសពីនេះទៀត នឹងអាចទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសចូលមកអភិវឌ្ឍនៅកម្ពុជាកាន់តែច្រើន ដើម្បីជំរុញការផលិត បង្កើតការងារក្នុងស្រុក ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបើកដំណើរការផ្លូវការនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៣ ខាងមុខ មានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះប្រភេទ(Code E) ធ្វើប្រតិបត្តិការបាន។ អាកាសយានដ្ឋាននេះ មានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមានស្ថានីយ៍អ្នកដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ក្នុង១ឆ្នាំ ដោយអាចទទួលជើងហោះហើរបានប្រមាណ ៥៨,០០០ ជើង ទៅ ៨៦,០០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៤០៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ