សន្តិសុខសង្គម
ផ្ដន្ទាទោសជនជាតិឡាវម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត
លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ ហុង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ជួ មួ CHOUA MOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់១០០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោលប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ម្លប់លាភ ផ្លូវលេខ១ និងចំណុចផ្ទះជួលលេខ៧៧៦ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែតុលាឆ្នាំ២០២២ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក៤ បានបញ្ជូនខ្លួនបុរសជនជាតិឡាវម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជិត៧ គីឡូក្រាម។
ជនសង្ស័យឈ្មោះ ជួ មួ ( CHOUA MOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៦គីឡ៩៣០ក្រាម៕
អត្ថបទ៖ មករា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?