ព័ត៌មានអន្ដរជាតិ
មហាអំណាចពិភពលោក៣ កំពុងតតាំងគ្នាដើម្បីរុករករ៉ែនៅឋានព្រះចន្ទ
ក្រុមអ្នកជំនាញបានព្រមានថា ភពព្រះចន្ទត្រូវបានគេកំណត់ថានឹងក្លាយជា “តំបន់ព្រៃខាងលិចថ្មី” ខណៈប្រទេសចិន រុស្ស៊ីនិងសហរដ្ឋអាមេរិកកំពុងប្រយុទ្ធប្រឆាំងដើម្បីទទួលបានសិទ្ធិរុករករ៉ែនៅទីនោះ។
រឿងនេះបានកើតឡើងបន្ទាប់ពីក្របខណ្ឌច្បាប់ដើម្បីអនុញ្ញាតឲ្យមានការរុករករ៉ែនៅលើភពព្រះចន្ទ ត្រូវបានចុះហត្ថលេខាដោយប្រទេសអូស្រ្តាលី កាណាដា អង់គ្លេស ជប៉ុន លុចសំបួ អ៊ីតាលី អារ៉ាប់រួមនិងអង្គការណាសាកាលពីឆ្នាំមុនដែលត្រូវបានគេស្គាល់ថា កិច្ចព្រមព្រៀង Artemis។
ក្រុមអ្នកជំនាញបានចង្អុលបង្ហាញថា ការរុករកអាចម៍ផ្កាយនិងភពព្រះចន្ទអាចចំណាយប្រាក់រាប់ពាន់លានផោន បន្ទាប់ពីអាចម៍ផ្កាយមានលោហធាតុទទឹង១៤០ម៉ាយល៍និងមានតម្លៃប្រមាណ១០,០០០ Quadrillion (១០,០០០,០០០,០០០,០០០,០០០,០០០ដុល្លារ) បានខិតមកជិតផែនដីរបស់យើងកាលពីចុងឆ្នាំមុន។
ក្រុមអ្នកជំនាញបាននិយាយថា ប៉ុន្តែដោយសារការខកខានមិនបានចូលរួមជាមួយប្រទេសរុស្ស៊ីនិងចិននៅក្នុងកិច្ចព្រមព្រៀង Artemis, អតីតរដ្ឋបាលរបស់លោក Trump ត្រូវបានគេចោទប្រកាន់ថា “បង្កឲ្យមានការគំរាមកំហែងកាន់តែធ្ងន់ធ្ងរដល់សន្តិសុខជាតិ”។
លោក Elya Taichman អតីតនាយកនីតិបញ្ញត្តិរបស់អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham បានប្រាប់កាសែត Politico ថា “ជាអកុសល រដ្ឋបាល Trump បានបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខជាតិកាន់តែខ្លាំង និងបានប្រថុយប្រថានចំពោះឱកាសសេដ្ឋកិច្ចដែលខ្លួនសង្ឃឹមថានឹងទទួលបានពីបរិយាកាសខាងក្រៅ ដោយសារតែការខកខានមិនចូលរួមជាមួយរុស្ស៊ីឬចិនក្នុងនាមជាដៃគូសក្តានុពល”។
លោកបានសរសេរថា “ផ្ទុយទៅវិញ កិច្ចព្រមព្រៀង Artemis បានជំរុញឲ្យប្រទេសចិននិងរុស្ស៊ី ឆ្ពោះទៅរកការបង្កើនកិច្ចសហប្រតិបត្តិការក្នុងលំហអវកាសទាំងគ្មានភាពភ័យខ្លាច”។
ចាប់តាំងពីសេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀង Artemis, ចិនបានស្នើទៅប្រទេសរុស្ស៊ីដើម្បីរួមគ្នាបង្កើតមូលដ្ឋានស្រាវជ្រាវឋានព្រះចន្ទមួយ ប៉ុន្តែអ្នកជំនាញគិតថា រឿងនេះអាចនឹងកំពុងបង្កជាបញ្ហា។
អ្នកជំនាញការខាងនយោបាយលោកស្រី Anne-Marie Slaughter និយាយថា “អាមេរិកនិងចិនគួរតែសហការគ្នានៅទីអវកាស។ ប្រសិនបើសហរដ្ឋអាមេរិកអាចសម្របសម្រួលជាមួយសហភាពសូវៀតស្តីពីគោលនយោបាយអវកាសក្នុងអំឡុងសង្គ្រាមត្រជាក់ អាមេរិកអាចរកឃើញនូវមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននាពេលឥឡូវនេះ”។
លោកស្រី Slaughter ដែលជាអតីតនាយកផ្នែកធ្វើផែនការគោលនយោបាយនៅក្រសួងការបរទេសសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១១ជឿជាក់ថា ក្រុមរបស់លោកប្រធានាធិបតី Joe Biden គួរតែបន្តចាប់ផ្តើមវិធីសាស្រ្តថ្មីនៅក្នុងគណៈកម្មាធិការរបស់អង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់អវកាសដោយសន្តិវិធី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ពណ៌សំណាង សក្តិសមជាមួយរាសីកំណើត ដើម្បីនាំថាមពលវិជ្ជមាន នាឆ្នាំ ២០២១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល