ព័ត៌មានអន្ដរជាតិ
Koinu ជាព្យុះមានខ្យល់បក់ខ្លាំងលំដាប់ទី៣ ក្នុងប្រវត្តិសាស្រ្តពិភពលោក
ព្យុះ Koinu បានបង្កជាខ្យល់បោកបក់ខ្លាំងនៅទូទាំងពិភពលោក ហើយមនុស្សជិត២០០នាក់បានរងរបួស ពេលដែលវាឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ខែតុលា។
ព្យុះស៊ីក្លូនប្រភេទ៤មួយនេះ បាននាំមកនូវកម្លាំងខ្យល់បក់រហូតដល់ ៣៤២.៧ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាឆ្លងកាត់កោះ Lanyu។
រដ្ឋបាលអាកាសធាតុកណ្តាល (CWA) បានប្រាប់ Guardian ថា វាជាព្យុះមានកម្លាំងខ្យល់បក់ខ្លាំងបំផុត ក្នុងប្រវត្តិសាស្រ្តតៃវ៉ាន់ ចាប់តាំងពីកោះនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៦ ហើយវាក៏ជាព្យុះដែលមានខ្យល់កន្ត្រាក់ខ្លាំងបំផុតលំដាប់ទីបី នៅទូទាំងពិភពលោកផងដែរ។
កាលពីឆ្នាំ១៩៩៦ កោះ Barrow នៃប្រទេសអូស្ត្រាលី បានកត់ត្រាល្បឿនខ្យល់កន្ត្រាក់៤០៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបំបែកកំណត់ត្រាឆ្នាំ១៩៣៤ នៅពេលខ្យល់កន្ត្រាក់៣៧២គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រាក្នុងរដ្ឋ New Hampshire នៃសហរដ្ឋអាមេរិក។
ព្យុះ Koinu បានបោកបក់លើឧបទ្វីប Hengchun ខណៈសេវាអគ្គិភ័យ រាយការណ៍ថា មនុស្សចំនួន១៩០នាក់បានរងរបួស ដែលភាគច្រើននៅទីក្រុងឆ្នេរសមុទ្រភាគខាងលិច រួមមានទីក្រុង Taichung, Tainan និង Kaohsiung ផងដែរ។
ទន្ទឹមនោះ មានរលកកម្ពស់រហូតដល់ ៧ ម៉ែត្រ ហើយផ្ទះនិងអាជីវកម្មជាង៦២០០០ មិនមានអគ្គិសនីប្រើប្រាស់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី៥ខែតុលា។
ព្យុះនេះបានជំរុញឲ្យអាជ្ញាធរបិទសាលារៀន និងការិយាល័យជាច្រើននៅទូទាំងកោះតៃវ៉ាន់ ថ្វីបើរដ្ឋធានីតៃប៉ិ នៅតែដំណើរការជាធម្មតាក៏ដោយ។ ចំណែកសាឡាង និងជើងហោះហើរក្នុងស្រុក ត្រូវបានផ្អាក ឬលុបចោល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់