Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​ការងារ និង​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ឯកភាព​ពង្រឹង​សមត្ថភាព​ជំនាញ​បច្ចេកទេស​ដល់​បុគ្គលិក

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៣ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា​សុខ ពិសិដ្ឋ នៅ​ទីស្តីការក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាបឋម​ប្រតិភូ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា បាន​អបអរសាទរ​ជូន លោក ហេង សួរ ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​អាណត្តិ​ទី​៧​នេះ​។ ក្នុងជំនួប​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​នោះ​ភាគី​ទាំងពីរ បាន​ឯកភាព​ក្នុង​ការ​ពង្រឹង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​បុគ្គលិក​ក្នុង​រោងចក្រ សហគ្រាស ដើម្បី​បង្កើន​ផលិតភាព​ការងារ និង​លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អប្រសើរ​។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី ជំរុញ​បន្ថែមទៀត​ឱ្យ​វិស័យ​ឯកជន បន្ត​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​បណ្តុះបណ្តាល​កូនជាង និង​បុគ្គលិក​ហាត់​ការ​ដើម្បី​ផ្សារ​ភ្ជាប់​ទ្រឹស្តី​ជាមួយ​នឹង​ជំនាញ​ផ្ទាល់​ក្នុង​គោលបំណង​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​តម្រូវការ​ទីផ្សារ​ដែល​កំពុង​មាន​ភា​ព​ប្រកួតប្រជែង​។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​វិស័យ​ឯកជន​បន្ត​អនុវត្ត​ឱ្យ​បាន​ពេញលេញ​លើ​កាតព្វកិច្ច​របប​សន្តិសុខ​សង្គម​លើ​ផ្នែក​គ្រោះថ្នាក់​ការងារ និង​ការថែទាំ​សុខភាព និង​ប្រាក់​សោធន ដែលជា​ការ​គិតគូរ​ដល់​កម្មករ​និយោជិត​។

ក្នុង​ការ​ជជែក​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក​ភាគី​ទាំងពីរ បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ដើម្បី​បរិយាកាស​នៃ​ការ​វិនិយោគ​ដែល​អំណោយផល ក៏ដូចជា​ទំនាក់ទំនង​វិជ្ជាជីវៈ ក្នុង​រោងចក្រ សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត​។

មុននឹង​បញ្ចប់​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​វិស័យ​ឯកជន​ដែល​បាន​គាំទ្រ​ចំពោះ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម