Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់បេសកកម្មក្រសួងមុខងារសាធារណៈ ពិសេសការអនុវត្តចក្ខុវិស័យ និងវិធានអាទិភាពរាជរដ្ឋាភិបាល

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គូស​បញ្ជាក់​ពី​បេសកកម្ម​ក្រសួង​មុខងារ​សាធារណៈ ជាពិសេស​លើ​ការ​អនុវត្ត​ចក្ខុវិស័យ និង​វិធាន​អាទិភាព​របស់​រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គូស​បញ្ជាក់​បែបនេះ ក្នុង​ឱកាស​ទទួល​ជួប​សំណេះសំណាល​ជាមួយ ឯកឧត្ដម W.Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី កាលពី​ថ្ងៃ​ទី ៥ ខែ​តុលា ឆ្នាំ ២០២៣ នៅ​បន្ទប់​សវនាការ ទីស្ដីការ​ក្រសួង​មុខងារ​សាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី កត់សម្គាល់​រាល់​ចំណុច​ដែល​ឯកអគ្គរដ្ឋទូត លើក​ឡើង និង​បាន​គូស​បញ្ជាក់​ពី​បេសកកម្ម​ក្រសួង​មុខងារ​សាធារណៈ ជាពិសេស​លើ​ការ​អនុវត្ត​ចក្ខុវិស័យ និង​វិធាន​អាទិភាព​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចការ​រៀបចំ​យន្តការ​ថ្នាក់​ជាតិ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ។

នា​ឱកាស​ទទួល​ជួប​សំណេះសំណាល​នេះ ថ្នាក់​ដឹកនាំ​ទាំងពីរ បាន​ធ្វើការ​ពិភាក្សា​ជុំវិញ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​វិស័យ​មុខងារ​សាធារណៈ កិច្ច​ការងារ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ និង​ប្រធានបទ​ផ្សេងៗ បន្ថែម​រួមមាន យន្តការ នៃ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ដែល​បាន​អនុវត្ត​ក្នុង​ប្រទេស​ទាំងពីរ​ផង​ដែរ។

ទន្ទឹម​នោះ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត និង​សហការី បាន​ចែករំលែក​លើ​ស្ថានភាព និង​ដំណើរការ នៃ​ការ​ជ្រើសរើស​មន្ត្រីរាជការ​នៅ​សហរដ្ឋអាមេរិក ដោយ​លើក​ឡើង​ពី​ការ​លំបាក នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​ទាក់ទាញ​អ្នក​ដែល​មាន​សមត្ថភាព ចម្រុះ​ជាតិ​សាសន៍ ពី​បណ្ដា​រដ្ឋ​នានា ជាពិសេស​រដ្ឋ​ដាច់​ស្រយាល ឲ្យ​មក​ចូលរួម​ប្រឡង​មន្ត្រី​ដោយ​ផ្អែក​លើ​គោលការណ៍​ស្មើភាព និង​មាន​សមត្ថភាព។

ជាមួយ​គ្នា​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ក៏បាន​លើក​ឡើង​អំពី​សកម្មភាព​ការងារ​ដែល​កំពុង​ដំណើរ ( working in progress) ខណៈ​ការងារ​មួយ​ចំនួន​ទាមទារ​ពេលវេលា​ក្នុង​ការ​អនុវត្ត ហើយ​នឹង​ការ​បន្ត​ខិតខំ​ប្រឹងប្រែង​សម្រួច​បន្ថែម​ក្នុង​ការ​អនុវត្ត​ឲ្យ​កាន់តែ​ប្រសើរ។

គួរ​ជម្រាប​ថា តាមរយៈ​ជំនួប​នា​ពេល​នេះ​ដែរ បាន​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំងពីរ អាច​ផ្លាស់ប្ដូរ​មតិ​យោបល់ និង​បទពិសោធន៍​ត្រង់​ទៅ​ត្រង់​មក រៀន​សូត្រ​ពី​គ្នា​ទៅវិញទៅមក និង​ស្វែងយល់​ពី​កត្តា​ប្រឈម​ផ្សេងៗ នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម