Connect with us

ព័ត៌មានជាតិ

លោក អ៊ឹម ឈុនលឹម ៖ ការអនុវត្តរដ្ឋធម្មនុញ្ញ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា

បានផុស

នៅ

ការអនុវត្តរដ្ឋធម្មនុញ្ញ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឲ្យទៅជា “កោះសន្តិភាព”។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម ឈុនលឹម លើកឡើងខាងលើនេះ គឺនៅក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣។

លោក អ៊ឹម ឈុនលឹម មានប្រសាសន៍ក្នុងព្រះរាជពិធីអបអរសាទរនេះថា​ ការអនុវត្តរដ្ឋធម្មនុញ្ញ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឲ្យទៅជា “កោះសន្តិភាព” ឡើងវិញពេញបរិបូរ នៅក្រោមម្លប់ដ៏ត្រជាក់នៃ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោក អ៊ឹម ឈុនលឹម មានប្រសាសន៍បន្តថា គ្រប់ស្ថាប័នជាតិ ធានាបានការប្រព្រឹត្តទៅដោយទៀងទាត់នៃអំណាចសាធារណៈ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ប្រែមុខមាត់ថ្មីប្រកប​ដោយកិត្តិយស ស្មើភាពស្មើសិទ្ធិលើឆាកអន្តរជាតិ ដោយមានរាជរដ្ឋាភិបាលជាស្នូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីរដ្ឋធម្មនុញ្ញ ក្នុងការដឹកនាំនាវាកម្ពុជាឲ្យក្លាយជា៖

១. ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ២. ជារដ្ឋឯករាជ្យ អធិប​តេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់លើសកលលោក ដោយអនុវត្តនយោបាយបរទេសឯករាជ្យផ្អែកលើច្បាប់។ ៣. ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទិ្ធមនុស្ស និងយុត្តិធម៌សង្គម ស្របតាមគន្លង ស្មារតីនីតិរដ្ឋជាគោល និង៤. ប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយ ក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋ​កិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុមជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយ:ពេលកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដោយមានរាជរដ្ឋាភិបាល នីតិកាលទី ៧នៃរដ្ឋសភាជាស្នូល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាខ្ពស់បន្តអនុវត្តរដ្ឋធម្មនុញ្ញ ដែលមានស្មារតីសម្របសម្រួលរួមគ្នា នៃគុណតម្លៃទំនើប​ និងគុណតម្លៃប្រពៃណីរបស់ជាតិ ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ ទន្ទឹមនឹងរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះធានានូវធម្មានុរូបភាព នៃរបបនយោបាយកម្ពុជា ដើម្បីបុព្វហេតុបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋានន “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្របញ្ចកោណ” សម្រាប់ការអនុវត្តជាដំណាក់កាលៗ ដោយសម្លឹងឆ្ពោះទៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៨ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម