ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ក្តីបារម្ភធំរបស់កម្ពុជា គឺការឆ្លងកូវីដ១៩ «ក្លែងភេទ» ក្នុងសហគមន៍ប្រទេសវៀតណាម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារពិសេស នៅរសៀលថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ការព្រួយបារម្ភធំរបស់កម្ពុជាគឺការផ្ទុះឡើងនូវការឆ្លងសហគមន៍ក្នុងប្រទេសវៀតណាម ដែលចាប់ផ្តើមពីភាគខាងជើង ភាគកណ្តាល ហើយដល់ភាគខាងត្បូងដែលមេរោគនោះ មានការក្លែងភេទផងដែរ។
សម្តេចតេជោបន្តថា នេះជាកង្វល់ដ៍ធំ ដែលសម្តេចបានប្រកាសឲ្យបណ្តាខេត្ត ដែលនៅជាប់ព្រំដែនកម្ពុជាវៀតណាមទាំងអស់ ចាប់ពីខេត្តកំពតរហូត ទៅដល់ខេត្តរតនៈគិរី ចាត់វិធានការបន្ទាន់ទប់ស្កាត់កុំឲ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជន ទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា ប្រជាជនកម្ពុជា ដែលឆ្លងចូលទៅក្នុងប្រទេសវៀតណាម ក៏ត្រូវធ្វើចត្តាឡីស័ក ដោយអាជ្ញាធរវៀតណាម ដូចដែលធ្លាប់ធ្វើកន្លងទៅ ឯប្រជាជនវៀតណាម ដែលឆ្លងចូលមកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចបញ្ជាក់ថា ប្រជាជនកម្ពុជា ដែលមកពីប្រទេសវៀតណាមចូលមកម្ពុជា ក៏ត្រូវធ្វើចត្តាឡីស័កផងដែរ ដែលប្រការនេះ ពឹងអាស្រ័យទាំងស្រុងទៅលើអាជ្ញាធរខេត្ត ដឹកនាំការងារជាមួយកងកម្លាំងប្រដាប់អាវុធ បិទខ្ទប់ឲ្យខាងតែបាន តាមច្រករបៀងតាមព្រំដែន ឲ្យបានម៉ត់ចត់ និងតម្រូវឲ្យរៀបចំតំបន់ធ្វើចត្តាឡីស័កឲ្យបានរឹងមាំបំផុត។
បើតាមសម្តេចនាយករដ្ឋមន្ត្រីអាជ្ញាធរ មិនត្រូវយោគយល់អាធ្យាស្រ័យដូចវិធានការ ដែលអនុវត្តកន្លងមកនៅគ្រប់ទីកន្លែង ចត្តាឡីស័កត្រូវតែធ្វើ ១៤ ថ្ងៃ ដែលខានមិនបាន។
សម្តេចក៏ដាក់ចេញបទបញ្ជាបន្ទាន់ ឲ្យអាជ្ញាខេត្តនៅតាមព្រំដែន ជាមួយស្ថាប័នពាក់ព័ន្ធ នៅជាប់ព្រំដែនកម្ពុជាវៀតណាម ទប់ស្កាត់ប្រជាជនដែលឆ្លងពីវៀតណាមមកម្ពុជា ឬកម្ពុជាឆ្លងទៅវៀតណាម។
សម្តេចតេជោបញ្ជាក់ថា អ្វីដែលព្រួយបារម្ភគឺការឆ្លងទៅឆ្លងមក នៃការចូលឆ្នាំចិន និងចូលឆ្នាំវៀតណាមខាងមុខនេះ ដែលអាជ្ញាធរត្រូវតែពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ការចចេញចូលរបស់ប្រជាជនតាមច្រករបៀង។
ដោយឡែការសម្របសម្រួលការដឹកទំនិញចេញចូល នៅតែត្រូវធ្វើឡើងជាធម្មតា ដូចដែលបានព្រមព្រៀងកន្លងមក។ សម្តេចបញ្ជាក់ថា ប្រសិនបើកម្ពុជាមានកាធ្វេសប្រហែស នោះប្រទេសនិងខ្ទេចខ្ទាំ ទៅដោយកូវីដ១៩ ដែលរុញច្រានពីប្រទេសថៃមកផង និងរុញច្រានពីប្រទេសវៀតណាមមកផង។
សម្តេចដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យកងកម្លាំងប្រដាប់អាវុធ កងទ័ពតាមព្រំដែនវៀតណាម ត្រូវត្រួតពិនិត្យឲ្យបានតឹងរឹងបំផុត។
ហើយក្រសួងសុខាភិបាល ត្រូវផ្តល់ជំនួយរៀបចំកន្លែងធ្វើចត្តាឡីស័កឲ្យបានគ្រប់គ្រាន់ ដែលសម្តេចអះអាងថា នេះជាវិធានការដើម្បីសុវត្ថិភាពប្រជាជន ដែលកំពុងហ៊ុំព័ទ្ធពីប្រទេសថៃ និងវៀតណាម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ