Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ខេត្តចំនួន ៥ រងគ្រោះដោយបាតុភូតរន្ទះបាញ់ច្រើនជាងគេ

បានផុស

នៅ

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ខេត្ត​ចំនួន ៥ រួមមាន ខេត្ត​បាត់ដំបង ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ឆ្នាំង បាន​រងគ្រោះ​ដោយ​បាតុភូត​រន្ទះបាញ់​ច្រើន​ជាង​គេ​ក្នុងចំណោម ១៨ រាជធានី-ខេត្ត ដែល​មាន​អ្នក​ស្លាប់ និង​របួស​ប្រមាណ​ជិត ១៣០ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ តុលា​នេះ​ថា ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន ១២៥ លើក ខូចខាត​ផ្ទះ ១២ ខ្នង ស្លាប់​មនុស្ស ៧៣ នាក់ របួស ៥៥ នាក់ និង​ងាប់​គោក្របី ៩៣ ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ក្នុងចំណោម​អ្នក​ស្លាប់ ៧៣ នាក់ ក្នុង​នោះ​នៅ​ខេត្ត​បាត់ដំបង​កើតឡើង ១៦ លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន ៩ នាក់ របួស ៣ នាក់ ខេត្ត​កំពង់ធំ​កើតឡើង ១៣ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៩ នាក់ របួស ៨ នាក់ ខេត្ត​ក្រចេះ​កើតឡើង​ចំនួន ១៥ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨ នាក់ របួស ១៧ នាក់ ខេត្ត​សៀមរាប​កើតឡើង ១០ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦ នាក់ របួស ៦ នាក់ និង​ខេត្ត​កំពង់ឆ្នាំង​កើតឡើង ៨ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦ នាក់ របួស ៨ នាក់។ ក្រៅពី​មាន​ខេត្ត​ព្រៃវែង​ស្លាប់ ៥ នាក់ រតនគីរី​ស្លាប់ ៣ នាក់ រាជធានី​ភ្នំពេញ​ស្លាប់ ១ នាក់ កណ្តាល​ស្លាប់ ៣ នាក់ ឧត្តរមានជ័យ ២ នាក់ តាកែវ ៣ នាក់ ស្វាយរៀង ៤ នាក់ ស្ទឹង ត្រែង ៣ នាក់ ពោធិ៍សាត់ ៤ នាក់ ព្រះវិហារ ២ នាក់ បន្ទាយមានជ័យ ៣ នាក់ ព្រះសីហនុ ១ នាក់ និង​ខេត្ត​កំពត ១ នាក់។

លោក​បាន​បន្ត​ថា ចំនួន​អ្នករងគ្រោះ​ដោយ​រន្ទះបាញ់​នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល ៩ ខែ​ដូចគ្នា ឆ្នាំ ២០២២ ឃើញ​ថា មាន​ការ​កើន​ឡើង ដោយ ៩ ខែ ឆ្នាំមុន គ្រោះ​រន្ទះបាញ់​បាន​កើត​ឡើង​តែ ៩៥ លើក បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ ២២ ខ្នង ស្លាប់​មនុស្ស ៥៣ នាក់ របួស ៤៩ នាក់ និង​ងាប់​គោក្របី ៨៤ ក្បាល ប៉ុណ្ណោះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេត្តប៉ៃលិន
ព័ត៌មានជាតិ៦ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៣៥ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

កីឡា៥៥ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម