Connect with us

សុខភាព

ពេទ្យព្រមានពីគ្រោះថ្នាក់ នៃការលាបឡេពេលមានផ្ទៃពោះ

បានផុស

នៅ

ជាទូទៅ ផលិតផលថែរក្សាស្បែក ច្រើនតែផ្ទុកនូវសារធាតុកាត់ Steroid និងសារធាតុផ្សេងៗមួយចំនួនទៀត តិចឬច្រើន ទៅតាមកម្រិតនៃផលិតផលទាំងនោះ ហើយវាពិតជាផ្តល់ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូចករណីឡេឆាប់ស ច្រើនតែផ្ទុកសារធាតុ​បារត ​​ពេល​យើង​លាប​ទៅ អាច​ជ្រាបនិងចូលក្នុង​ចរន្ត​ឈាម ពេល​សន្សំ​វា​យូរ​ៗ​ទៅ​ ក៏ធ្វើឱ្យប៉ះពាល់សុខ ភាពខ្លួនឯង និងប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមវេជ្ជបណ្ឌិតឯកទេសខាងសម្ភព សួង សុបិន បម្រើការនៅគ្លីនិក និងសម្ភព ចិន្តា បញ្ជាក់ថា បើនិយាយពីផលប៉ះពាល់ដល់ទារកក្នុងផ្ទៃគឺមាន ប៉ុន្តែចំពោះផលប៉ះពាល់យ៉ាងណានោះ គឺអាស្រ័យលើកម្រិតប្រើប្រាស់ និងពេលវេលា។

វេជ្ជបណ្ឌិតរូបញ្ជាក់ថា សារធាតុនៅក្នុងឡេ ពិសេសគឺឡេលាយដែលគ្មានមូលដ្ឋានស្តង់ដាតែម្តង គឺមានផ្ទុកសារធាតុគីមី និង ជាតិកាត់ច្រើន បើស្ត្រីមានផ្ទៃពោះ ប្រើផលិតផលប្រភេទនេះលើស្បែក កូនក្នុងផ្ទៃអាចប្រឈមនឹងបញ្ហាផ្សេងៗ ពិសេស ធ្វើឱ្យទារកខ្សោយផងដែរ។

បើតាមលោកស្រីវេជ្ជបណ្ឌិត ល្អបំផុត អំឡុងពេលមានផ្ទៃពោះ មិនត្រូវប្រើផលិតផលគ្រឿងសម្អាងផ្តេសផ្តាសឡើយ សូម្បីតែទឹកអប់ ឬផលិតផលរក្សាស្បែក ក៏ព្រោះតែយើងក៏មិនច្បាស់ថា ក្នុងផលិតផលដែលយើងប្រើ វាបង្កជាបញ្ហាអ្វីខ្លះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម