Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្រាប់អឺរ៉ុបថា បើ អ៊ុយក្រែន ចាញ់សង្គ្រាម រុស្ស៊ី នឹងវាយ​ប្រហារប្រទេសផ្សេងទៀត

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានមេដឹកនាំអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីអាចនឹងកសាងសមត្ថភាពយោធារបស់ខ្លួនឡើងវិញ ហើយបើកការវាយប្រហារប្រទេសផ្សេងទៀតក្នុងរយៈពេល ៥  ឆ្នាំ ប្រសិនបើទ្វីបនេះងាកចេញលែងគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុបបានលើកឡើងទៀតថា លោកនៅតែមានទំនុកចិត្តលើសហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងការបន្តជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន បើទោះបីជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងកន្លែងផ្សេងទៀតកំពុងជួប “ជម្លោះនយោបាយ” ក៏ដោយ ។

លោកប្រធានាធិបតីបានបញ្ជាក់ទៀតថា “ការផ្តល់ឧបករណ៍យោធាបន្ថែមទៀតដូចជា យន្តហោះគ្មានមនុស្សបើក រថក្រោះ ឬអាវុធទំនើបៗផ្សេងទៀតមកឲ្យអ៊ុយក្រែន មានន័យថា រុស្ស៊ីនឹងមិនហ៊ានវាយប្រហារប្រទេសណាមួយផ្សេងទៀតនៅអឺរ៉ុបឡើយ” ។

លោក Zelensky លើកឡើងថា “យើងមិនត្រូវអនុញ្ញាតឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បង្កឲ្យមានអស្ថិរភាពដល់ផ្នែកផ្សេងទៀតនៃពិភពលោក និងដៃគូរបស់យើងឡើយ ជាពិសេសមិនអាចឲ្យរុស្ស៊ីធ្វើអ្វីដើម្បីបំផ្លាញអំណាចរបស់អឺរ៉ុបនោះទេ ។ វត្តមានរបស់យោធារុស្ស៊ីនៅក្នុងទឹកដីនៃប្រទេសណាមួយ គឺជាការគំរាមកំហែងដល់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវធ្វើការរួមគ្នាដើម្បីបណ្ដេញរុស្ស៊ីចេញពីទឹកដីនៃប្រទេសទាំងនោះ” ។

ចំណែកនៅក្នុងសុន្ទរកថាដ៏ក្ដុកក្ដួលចិត្តមួយក្នុងកិច្ចប្រជុំនោះ លោក Zelensky បានរ៉ាយរ៉ាប់ថា កុមារអ៊ុយក្រែននៅភាគខាងកើតនៃទីក្រុង Kharkiv កំពុងរៀនសូត្រតាមអនឡាញ ឬចូលរៀននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី ដោយសារតែការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ី ។

ជាចុងក្រោយ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានប្រាប់កិច្ចប្រជុំកំពូលនៅទីក្រុង Granada របស់អេស្ប៉ាញ ដែលមានចម្ងាយប្រហែល ៤,០០០ គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Kharkiv ថា “ប្រសិនបើចង់ឲ្យកុមាររបស់យើងចូលរៀនក្នុងសាលាដូចគេដូចឯង នោះទាល់តែអ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាសដែលមានប្រសិទ្ធភាពពេញទំហឹងជាមុនសិន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ រុស្ស៊ី ថា អ្នកស្រឡាញ់ចូលចិត្តផ្ដល់ជំនួយឲ្យ អ៊ុយក្រែន គួរមើលលទ្ធផលការ បណ្ដេញប្រធានរដ្ឋសភា អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៥ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៣ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម