ព័ត៌មានជាតិ
លោក សុខ សូកេន ដាក់ចេញយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ
លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាលលនិងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុងគោលបំណងជជែកពិភាក្សាលើបញ្ហាប្រឈម និងតម្រូវការមួយចំនួន ដើម្បីប្រមូលធាតុចូលសំខាន់ៗពីវិស័យឯកជន ខណៈដែលវិស័យមួយនេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញ ទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារសំខាន់ៗ នៅរសៀលថ្ងៃទី៥ ខែតុលា ២០២៣។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដើម្បីសម្រេចបានកំណើនទេសចរណ៍ និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានាក្នុងសកលលោក ទាំងក្នុងរយៈពេលមធ្យមឬវែង ក្រសួងទសចរណ៍បាននិងកំពុងគិតគូរ និងរកដំណោះស្រាយជាលក្ខណៈប្រព័ន្ឋ ដើម្បីឱ្យលេចចេញនូវភាពវិជ្ជមានសម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានារបស់វិស័យឯកជនតាមរយៈការដាក់ចេញនូវចក្ខុវិស័យជាអាទិភាពសម្រាប់អនុវត្តរយៈពេល៥ឆ្នាំទៅមុខគឺបង្កើន៥និងអភិវឌ្ឍ៣ ដែលជាយុទ្ឋសាស្ត្រគន្លឺះសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ឋទៅនឹងវិស័យទេសចរណ៍។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានបង្កើតពាក្យស្លោក «បង្កើន៥និងអភិវឌ្ឍ៣» ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសនៅខេត្តសៀមរាបផងដែរ។ អត្ថន័យនៃពាក្យថា បង្កើន៥នោះ គឺទី-១ បង្កើននូវប្រសិទ្ឋិភាពនៃការគ្រប់គ្រងប្រសិទ្ឋិនាមរបស់កម្ពុជា បង្កើនប្រសិទ្ឋភាពនៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍របស់កម្ពុជា, ទី-៣ បង្កើនប្រសិទ្ឋភាពនៃការគ្រប់គ្រងនិងសម្របសម្រួលពាក់ព័ន្ឋពីការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរឹងនិងទន់ , ទី-៤បង្កើនការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី-៥ បង្កើនការងារប្រសិទ្ឋភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកប ដោយភាពប្រកួតប្រជែង។ ចំណែកការងារអភិវឌ្ឍ៣ រួមមាន៖ទី-១ រៀបចំយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសំដៅធ្វើការគ្រប់គ្រងការងារស្នូលទាំង៥ខាងលើឱ្យមានប្រសិទ្ឋិភាពខ្ពស់ , ទី-២ អភិវឌ្ឍកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងទី-៣ ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹង គុណភាព សមត្ថភាពការងារដល់មន្ត្រី ដើម្បីធានាបានការផ្តល់សេវាជូនប្រជាជនក៏ដូចជាការពង្រឹងដល់យុទ្ធសាស្ត្រដែលបានដាក់ចេញខាងលើនេះ។
លោកបន្តថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរមានចំនួន៦,៦លាននាក់ ដោយឡែកខេត្តសៀមរាបចំនួន២,៥លាននាក់ ប៉ុន្តែដោយសារវិបត្តិជាសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ ចាប់ពីដើមឆ្នាំ២០២០ មក ហើយបើទោះបីបច្ចុប្បន្ន វិបត្តិកូវីដ-១៩ បានធូរស្រាល និងមានការបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៃចរន្តទេសចរណ៍នៅលើពិភពលោកក្ដី ក៏វិស័យទេសចរណ៍ខេត្តសៀមរាប នៅពុំទាន់មានកំណើនគួរឱ្យកត់សម្គាល់នៅឡើយ បើប្រៀបធៀបទៅនឹងមុនវិបត្តិកូវីដ-១៩។
អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា កន្លងមកការផ្សព្វផ្សាយអំពីទេសចរណ៍ខេត្តសៀមរាប គឺបានដើរស្របទៅនឹងភាពល្បីល្បាញរបស់ប្រាសាទ ពិសេសអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាប ដែលសកម្មភាពនៃការផ្សព្វផ្សាយនេះត្រូវបន្តជំរុញបន្ថែមទៀត ដើម្បីឆ្លើយតប នឹងតម្រូវការជាក់ស្តែងរបស់ខេត្តសៀមរាបក្នុងមជ្ឈដ្ឋាន ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងខ្ពស់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងការវិវត្តន៍ដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ។
លោកបន្តថា ជាចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវដើរស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ២០២១-២០៣៥ និងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ដែលធ្វើយ៉ាង ណាទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុង ឱ្យត្រលប់មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ដើម្បីក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់កម្ពុជា និងជាគោលដៅចម្បងក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅថ្ងៃខាងមុខ ៕
អត្ថបទ៖ គឿនវេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់