Connect with us

ព័ត៌មានជាតិ

អាហារូបករណ៍ទេពកោសល្យ ឌីជីថលតេជោចាប់ផ្ដើមទទួលពាក្យប្រឡងហើយ

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជាបានសម្រេចផ្តល់ “អាហា រូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship” ចំនួន ១០០ កន្លែង ដែលមានតម្លៃ ១៧.០០០ ដុល្លារក្នុងនិស្សិតម្នាក់សម្រាប់សិក្សាថ្នាក់ បរិញ្ញាបត្រជំនាញ​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភា បច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាដំណឹងល្អមួយសម្រាប់សិស្សានុសិស្ស ដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រ ដែលមានបំណងសិក្សា​ជំនាញបច្ចេកវិទ្យា។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា៖ «សិស្សានុសិស្សដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រ ដែលមានបំណងសិក្សា​ជំនាញបច្ចេកវិទ្យា តែមិនទាន់បានដាក់ពាក្យប្រឡង សូមរួសរាន់មកដាក់ពាក្យ នៅបណ្ឌិត្យសភាបច្ចេក វិទ្យាឌីជីថល (អតីតវិទ្យាស្ថានជាតិ NIPTICT) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២១។»

បេក្ខជនជ័យលាភី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ម្នាក់ៗនឹងទទួលបានអាហារូបករណ៍ដែលមាន​តម្លៃសរុបប្រមាណ ១៧.០០០ ដុល្លារ សម្រាប់ការសិក្សា ៤ ឆ្នាំ ក្នុងនោះមានប្រាក់ឧបត្ថម្ភ ១២០ដុល្លារក្នុងមួយខែ ព្រមទាំងផ្តល់កុំព្យូទ័រយួរដៃ មួយគ្រឿងសម្រាប់ការសិក្សាផងដែរ។

អាហារូបករណ៍នេះនឹងផ្តល់ជូនដល់និស្សិតឆ្នើម​ដើម្បីមកសិក្សានៅបណ្ឌិត្យសភា បច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដែលជាគ្រឹះស្ថានអប់រំ​ស្រាវជ្រាវរដ្ឋឈានមុខគេក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាឌីជី ថលនៅកម្ពុជា លើជំនាញបរិញ្ញាបត្រ (១) ទូរគមនាគមន៍និងបណ្ដាញ Telecoms & Networking  (២) វិទ្យាសាស្ត្រកុំព្យូទ័រ Computer Science  និង (៣) ពាណិជ្ជកម្មអេឡិចត្រូនិក e-Commerce ។

នេះគឺជាលើកទី១ហើយនៅកម្ពុជា ដែលគ្រឹះស្ថានអប់រំស្រាវជ្រាវសាធារណៈបានផ្តល់នូវអាហារូបករណ៍ដ៏ពិសេស​មួយក្នុងបំណងលើកស្ទួយធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកទឹកចិត្តដល់យុវជនយុវនារីឆ្នើមកម្ពុជាឲ្យសិក្សាជំនាញឌីជីថលហើយ​ក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះនាពេលអនាគត ក្នុងខណៈដែលប្រទេសយើងកំពុងតែកសាងខឿនសេដ្ឋកិច្ច​ឌីជីថល និងឈានទៅអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤។

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាស្ថាប័នឧត្តមសិក្សាមួយដែលមាន​កម្មវិធី​សិក្សា និងវិធីសាស្រ្តបង្រៀន​យ៉ាងសម្បូរបែប ដោយមានបញ្ចូលជំនាញបច្ចេកទេស​ (Technical Skill) ជំនាញទុន (Soft Skill) សហគ្រិនភាព (Entrepreneurship) ភាពជាអ្នកដឹកនាំ​(Leadership) ​និងថែមទាំង​មានដាក់​បញ្ចូលនូវកម្មសិក្សាចំនួនពីរដងនៅក្រុមហ៊ុន ដើម្បីឲ្យនិស្សិតរបស់យើងចាប់បាននូវចំណេះដឹង ចំណេះធ្វើ និង​ជំនាញយ៉ាងពិតប្រាកដក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថល ស្របតាមបំណងប្រាថ្នារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលចង់បានធនធានមនុស្សដ៏ឆ្នើមដើម្បីចូលរួមកសាងប្រទេសជាតិ។

បេក្ខជនដែលមានបំណងសុំ​អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សូមចុះឈ្មោះប្រឡងប្រជែង​តាមរយៈ​គេហ ទំព័រ ​​www.niptict.edu.kh/apply ។​ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងបណ្ឌិត្យសភាឌីជីថល​កម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) តាមទូរស័ព្ទ​លេខ 010 340000 ឬអ៊ីម៉ែល [email protected]

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម