Connect with us

វប្បធម៌ ជំនឿ

អ្នកកើតនៅចន្លោះម៉ោងប៉ុន្មាននេះ ជោគវាសនាច្រើនភ្ជាប់ជាមួយទេវតាទ្រព្យ

បានផុស

នៅ

តាម​ទំនាយ​អ្នក​កើត​ម៉ោង​៤​ប្រភេទខាងក្រោម​នេះ​ មិន​ថា​ប្រុស​ឬ​ស្រី​ទេ ​ច្រើនតែមាន​វាសនាល្អគាប់​ ខណៈដែល​ទ្រព្យ​សម្បត្តិ​កើន​ឡើង​ឥត​ឈប់ឈរ​ថែមទៀត។ ម៉ោង៤ប្រភេទនេះទៀតសោត ជាម៉ោងនៃព្រះពេញចិត្ត ហើយឲ្យតែភាពល្អដល់ពួកគេមិនលោះពេលឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ោងសត្វ​ឆ្មា ៥ ដល់ ៧ព្រឹក

ម៉ោងរវបស់សត្វ​ឆ្មាគឺជាពេលព្រឹកព្រលឹមមាន yang ខ្លាំង និង yin ខ្សោយ។ មនុស្សដែលកើត​នៅពេលនេះ មាន​ចរិតសុទិដ្ឋិនិយម រីករាយ ឧស្សាហ៍​និយាយ និង​ពោរពេញ​ដោយ​ថាមពល​វិជ្ជមាន។ អាជីព​និង​ជីវិត​របស់​ពួក​គេ​នឹង​មាន​ភាព​សុខសាន្ត សុភមង្គល និង​រលូន​ទៅមុខ។

អ្នក​កើត​ក្នុង​ពេល​នេះ​ក៏​ពូកែ​ក្នុង​ការ​សិក្សា​ដែរ។ បន្ទាប់ពីអាយុ ៣៥ ឆ្នាំពួកគេ​អាចឈាន​ដល់​ចំណុចកំពូល​នៃជីវិត​ដោយ​មានទាំងអាជីពនិងប្រាក់។ មិន​ត្រឹម​តែ​អ្នក​នឹង​មាន​សុខភាព​ល្អ និង​សុភមង្គល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​នឹង​មាន​ទ្រព្យ​សម្បត្តិ ភាព​ចម្រុង​ចម្រើន និង​ជីវិត​ដ៏​អស្ចារ្យ​ផង​ដែរ។​ ដោយមិនគិតពីដើមកំណើត និងប្រវត្តិ​គ្រួសារ ពួកគេ​សុទ្ធតែជាមនុស្សដែលអាចទទួលបានការពេញចិត្តពីព្រះនៃ​ទ្រព្យសម្បត្តិ។ ពួកគេ​តែងតែ​អាចទទួលបាន​ធនធានហិរញ្ញវត្ថុ​ដ៏សម្បូរបែប​តាមរយៈការខិតខំ​ប្រឹងប្រែងរបស់ពួកគេ​ផ្ទាល់។

ម៉ោងសត្វ​ជ្រូក ៩ ដល់ ១១យប់

អ្នក​កើតម៉ោងនេះនឹង​ប្រមូល​បាន​របស់​ល្អៗ​ជា​ច្រើន​ពេញ​មួយ​ជីវិត។ រស់នៅក្នុងជីវិតដែល​គ្មាន​កង្វល់ ក្រោមការការពារពីតារាសំណាងជាច្រើន។ ជោគវាសនារបស់​ពួកគេ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹងព្រះនៃសំណាង។ ជាពិសេសពេលអ្នក​កាន់​តែ​ចាស់ ​នឹង​មាន​ទ្រព្យ​ច្រើន ហើយ​សំណាង​នឹង​មក​ជា​បន្តបន្ទាប់មិនខាន។

តាម​ទំនាយ​កំណើត អ្នក​កើត​ក្នុង​ម៉ោង​ជ្រូក មិន​ថា​ប្រុស​ឬ​ស្រី​ទេ សុទ្ធតែ​មាន​លាភ​សំណាង​ច្រើន​។ បើជា​ស្ត្រី ពួកគេមានរូបរាងឆើតឆាយ បើជាបុរសវិញ មានភាពជាបុរសខ្លាំង មាននិស្ស័យ​គួរឲ្យ​ទាក់ទាញ ធ្វើឲ្យ​អ្នកដទៃគោរពស្រលាញ់ពួកគេ។ ជាងនេះទៅ​ទៀត ប្រសិនបើគេមាន​ជំនួយ​ពីមនុស្សមាន​ឋានៈ ពួកគេ​នឹងរីកចម្រើនលឿនលើវិថីឆ្ពោះទៅរកភាពជោគជ័យ ទ្រព្យសម្បត្តិ និង​វិបុលភាព​ពេញ​មួយ​ជីវិត។

ម៉ោងសត្វពស់ ៩ ដល់១១ ព្រឹក

មនុស្សដែលកើតនៅ​ម៉ោងពស់​គឺពោរពេញដោយថាមពលនិងភាពរីករាយ។ ពួកគេ​ច្រើន​តែ​លូតលាស់​ខ្លាំង​ដូចជា​ដើមឈើ សកម្ម និងសាទរ មានសុទិដ្ឋិនិយម និងរីករាយ។ ដោយសារ​អាកប្បកិរិយាល្អ និង​បុគ្គលិកលក្ខណៈ​រួសរាយរាក់ទាក់ ពួកគេត្រូវបានព្រះពេញចិត្តពេញមួយ​ជីវិត ហើយអាចទទួលបានជោគជ័យយ៉ាងងាយស្រួលក្នុងអ្វីដែល​ធ្វើ​កន្លងមក។ បើនិយាយពីអាជីពវិញ នឹងទទួលបានការជួយ​ជ្រោមជ្រែង​ពីមនុស្ស​ខ្ពង់ខ្ពស់ ហើយជោគវាសនារបស់ពួកគេនឹង​ប្រសើរឡើងថែមទៀត។

មនុស្សទាំងនេះអាចនិយាយបានថាមានសំណាងជាងគេ។ ពួកគេឆ្លាតវៃ និងសម្រេចចិត្ត ហើយជាអ្នកដឹកនាំដែលមានទេពកោសល្យ។ កាលណា​ពួកគេ​ធ្វើការ​កាន់តែ​លំបាក​ក្នុង​អាជីព​ នោះ​នឹង​ទទួលបាន​លទ្ធផល​កាន់តែច្រើន​។ អាច​និយាយ​បាន​ថា​ក្រោយ​អាយុ​៣០​ឆ្នាំ ជីវិត​របស់​ពួក​គេ​ពិត​ជា​ប្រសើរ​ឡើង។

ម៉ោងនាគ ៧ដល់៩ ព្រឹក

មនុស្សដែលកើតក្នុងម៉ោងនាគ មានសំណាងពីធម្មជាតិ។ ពួកគេមានទេពកោសល្យ និងមាន​បញ្ញាដ៏​អស្ចារ្យ។ ពួកគេជាប្រភេទមនុស្សដែលត្រូវបានមនុស្សជាច្រើន​ចោមរោម​ស្រលាញ់​រាប់អាន។ ក្រុម​មនុស្សដែលកើតកំឡុង​ម៉ោងនេះ​ផងដែរ​ពួកគេមានមន្តស្នេហ៍ផ្ទាល់ខ្លួន ដែល​អាច​សម្រេច​បាននូវស្នាដៃឆ្នើម មានភាពវៃឆ្លាតពូកែ មានការរំពឹងទុកខ្ពស់ពីមនុស្សចាស់ ហើយ​នឹង​កាន់​តែ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត។ អ្នកដែលកើតក្នុងម៉ោងនាគ គឺ​កើតមកមានជោគវាសនាល្អ មានលាភ មាន​អំណាច​ពេញ​មួយជីវិត ហើយ​អាច​សម្រេចបាននូវសមិទ្ធិផលមិនធម្មតានោះបាន៕

គ្រូ ណុប

ចុចអាន៖ក្នុងនាមជាពុទ្ធសាសនិក គួរដឹងឲ្យច្រើនពីព្រះពុទ្ធសាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម