ជីវិតកម្សាន្ដ
ករុណា ពេជ្រ ប្រកាសអញ្ជើញតាៗស៊ីក្លូ និងបុគ្គលិកអនាម័យទទួលទានអាហារសាមគ្គី
ដើម្បីរួមចំណែកនៃការចែករំលែកក្តីស្រលាញ់ និងលើកទឹកចិត្តជូនចំពោះលោកតានិងពូៗធាក់ស៊ីក្លូព្រមទាំងបុគ្គិលបម្រើការងារផ្នែកសម្អាតអនាម័យនៅតាមក្រុមហ៊ុននានានោះ តារាប្រុសលោក ករុណា ពេជ្រ បានប្រកាសត្រៀមចែកអំណោយជូនដល់ពួកគាត់ដែលសរុបប្រមាណ៣០០នាក់។
លោក ករុណា ពេជ្រ បានថ្លែងប្រាប់ឲ្យដឹងពីគោលបំណងនេះថា ការរៀបចំកម្មវិធីជួបជុំនេះ គឺដើម្បីបង្កើនភាពស្និទ្ធស្នាលនិងផ្តល់ភាពកក់ក្តៅចំពោះពួកគាត់ទាំង៣០០នាក់។ លោកថា លោកតាស៊ីក្លូព្រមទាំងបុគ្គិលបម្រើការងារផ្នែកសម្អាតអនាម័យខាងលើនេះនឹងទទួលបានការញ៉ាំអាហារសាមគ្គីរួមនឹងអំណោយសម្ភារៈបូករួមថវិកាមួយចំនួនទៀតផងដែរ។

តារាប្រុសរូបនេះបាននិយាយទៀតថា ជាការពិតខ្ញុំរួមជាមួយក្រុមការងារបានរៀបចំកម្មវិធីចែករំលែកសេចក្តីស្រលាញ់ជូនលោកតាធាក់ស៊ីក្លូ និងអ៊ុំ ពូ មីងចាស់ៗដែលបំពេញការងារក្នុងក្រុមហ៊ុនសម្អាតអនាម័យសរុប៣០០នាក់ ដែលបានរៀបចំម្ហូបអាហារដ៏ឆ្ងាញ់មួយពេល រួមជាមួយថវិកា សម្ភារៈ ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង៥ល្ងាចស្ថិតក្នុងទីតាំងភោជនីយដ្ឋាន វី ហ្វ្រេន សាខា ឫស្សីកែវ ស្ពានបេឡេ។

ដោយឡែកបើងាកទៅមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ករុណា ពេជ្រ ក៏បានបង្ហោះរូបភាពជាច្រើនដែលបានរៀបចំរួចជាស្រេចនូវផ្លែឈើស្រស់ៗដើម្បីចែកជូនដល់ពួកគាត់ខាងលើ។ក្នុងនោះដែរលោក ករុណា ពេជ្រ បានបញ្ជាក់ថាបងប្អូនអើយកុំអាលអរ មិនមែនរៀបជំនូន ភ្ជាប់ពាក្យខ្ញុំទេ គឺរៀបជំនូនផ្លែឈើទុកជូនលោកតាធាក់ស៊ីក្លូនិងអ៊ុំ ពូ មីងចាស់៣០០នាក់សម្រាប់ល្ងាចនេះ។ សកម្មភាពនេះកំពុងទទួលបានការគាំទ្រនិងសរសើរច្រើនពីសំណាក់មហាជន៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់