ព័ត៌មានអន្ដរជាតិ
អ្នកប្រជាធិបតេយ្យថៃ ជំរុញឲ្យស៊ើបអង្កេតលោក ថាក់ស៊ីន ព្រោះតែ រូបថតមួយសន្លឹក
កាលពីថ្ងៃសុក្រទី៦ខែតុលា អតីតសមាជិកសភាគណបក្សប្រជាធិបតេយ្យថៃ លោក Watchara Phetthong បានដាក់ញត្តិទៅក្រុមប្រឹក្សាសភាស្តីពីកិច្ចការប៉ូលិស ដើម្បីពិនិត្យមើលរឿងដ៏ចម្រូងចម្រាសជុំវិញអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលគេថា កំពុងទទួលការព្យាបាលពិសេសនៅក្នុងមន្ទីរពេទ្យ។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំឡើង ដើម្បីពិភាក្សាអំពីតម្រូវការរបស់គាត់ឲ្យក្រុមប្រឹក្សាសភា បើកការស៊ើបអង្កេតលើលោកលោកថាក់ស៊ីន, អ្នកប្រជាធិបតេយ្យជើងចាស់រូបនេះ បានបង្ហាញរូបថតមួយសន្លឹក ដែលគេឃើញអតីតនាយករដ្ឋមន្ត្រី កំពុងលេងជាមួយចៅរបស់គាត់នៅក្នុងអាងទឹក។
លោក ថាក់ស៊ីន អាយុ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលិសនៅយប់ថ្ងៃទី២២ខែសីហា ពោលគឺប្រហែល១៣ម៉ោង ក្រោយគេបញ្ជូនគាត់ទៅពន្ធនាគារ ចាប់តាំងពីពេលនោះមក គាត់បាននៅទីនោះរហូត។
លោក Watchara និយាយថា លោកសូមស្នើឲ្យសភាសាកសួរអំពីថាតើ មានលក្ខណៈវិនិច្ឆ័យណាខ្លះដែលលោកថាក់ស៊ីន បានបំពេញដើម្បីទទួលបានការថែទាំសុខភាពនៅមន្ទីរពេទ្យប៉ូលិស និងត្រូវកោះហៅអគ្គស្នងការនគរបាលជាតិ Torsak Sukvimol មកបំភ្លឺថាតើនៅជាន់ណានៃមន្ទីរពេទ្យនោះ ដែលមានអាងហែលទឹកបែបនេះ។
លោក Watchara ក៏បានដាក់ញត្តិទៅគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការតុលាការ និងទីភ្នាក់ងារឯករាជ្យផងដែរ ដើម្បីរកមើលថាតើ ក្រសួងហិរញ្ញវត្ថុបានប្តឹងទាមទារសំណងពីលោកថាក់ស៊ីន ពាក់ព័ន្ធនឹងករណីកម្ចីរបស់ធនាគារ Exim Bank ដែរឬក៏អត់។
យោងតាមគណបក្សប្រជាធិបតេយ្យ, គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានប្រាប់ក្រសួងឲ្យទាមទារសំណងពីលោកថាក់ស៊ីន ដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទបញ្ជាឲ្យធនាគារ Exim Bank ផ្តល់កម្ចី៤ពាន់លានបាតដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុនទូរគមនាគមន៍របស់គាត់។
លោក Watchara បន្តថា ញត្តិមួយផ្សេងទៀត ត្រូវបានដាក់នៅគណៈកម្មាធិការសភាស្តីពីហិរញ្ញវត្ថុ និងកិច្ចការរូបិយវត្ថុ ជុំវិញករណីក្លែងបន្លំគណនេយ្យរបស់ Stark Corporation ដែលប៉ាន់ស្មានថា បានបង្កការខូចខាតគិតជាទឹកប្រាក់រហូតដល់ទៅ១៨.៤ពាន់លានបាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ បង្ហើបផ្តល់តំណែងមួយ ក្នុងជួររដ្ឋាភិបាលឲ្យលោក ថាក់ស៊ីន ពេលចេញពីពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព