Connect with us

ព័ត៌មានអន្ដរជាតិ

នៅសិង្ហបុរី អ្នកត្រូវចំណាយលុយជាង១០ម៉ឺនដុល្លារ ដោយគ្រាន់តែដើម្បីទទួលបានសិទ្ធិ ជាម្ចាស់រថយន្ត

បានផុស

នៅ

តម្លៃនៃវិញ្ញាបនបត្រដើម្បីក្លាយជាម្ចាស់រថយន្តលក្ខណៈគ្រួសារ នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ១០៦ ៦១៩ដុល្លារអាមេរិក។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋទីក្រុងមួយនេះ បានណែនាំប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិ (COE) រយៈពេល១០ឆ្នាំ ក្នុងឆ្នាំ១៩៩០ ជាវិធានការប្រឆាំងការកកស្ទះចរាចរណ៍ ហើយអនាគតម្ចាស់រថយន្តនៅប្រទេសសិង្ហបុរី ត្រូវតែមាន COE ដើម្បីអាចទិញរថយន្តបាន។

COE ត្រូវបានដាក់លក់ ក្នុងការដេញថ្លៃរៀងរាល់ពីរសប្តាហ៍ម្តង ខណៈរដ្ឋាភិបាល គឺជាអ្នកគ្រប់គ្រងចំនួនវិញ្ញាបនបត្រសម្រាប់លក់។

បើគិតទាំងការបង់ពន្ធ និងពន្ធនាំចូល, ប្រព័ន្ធនេះបានធ្វើឲ្យសិង្ហបុរី ក្លាយជាប្រទេសដែលត្រូវចំណាយថ្លៃជាងគេបំផុតលើលោក ដើម្បីអាចទិញរថយន្តបាន។ ជាឧទាហរណ៍ រថយន្ត Toyota Camry Hybrid ស្តង់ដារថ្មីក្នុងប្រទេសសិង្ហបុរី គឺមានតម្លៃប្រហែល ១៨៣ ០៩៦ដុល្លារអាមេរិក ដែលនេះរាប់បញ្ចូលទាំងតម្លៃ COE និងពន្ធផងដែរ។ តម្លៃនេះ គឺថ្លៃជាងនៅសហរដ្ឋអាមេរិក ដល់ទៅ៦ដងឯណោះ។

(រូបថត៖ jetcityimage)

ទោះបីជាយ៉ាងណាក៏ដោយ មានប្រភេទ COE ផ្សេងៗគ្នា សម្រាប់រថយន្តតូច ម៉ូតូ និងរថយន្តពាណិជ្ជកម្ម។ តម្លៃ COE បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនខែជាប់ៗគ្នា ដោយសារតែការងើបឡើងវិញនៃស្ថានភាពប្រទេស ក្រោយជំងឺរាតត្បាតកូវីដ១៩ បានជំរុញឲ្យមានតម្រូវការកើនឡើងខ្ពស់។

កាលពី​ឆ្នាំ២០២០ តម្លៃ COE ​បាន​ធ្លាក់​ចុះមក​ត្រឹម​ជាង ២ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ព្រោះកាលនោះ មាន​មនុស្ស​តិច​ណាស់​ដែល​ត្រូវការ​រថយន្ត​ ដោយសារ​មិនអាច​ចេញ​ក្រៅ​ផ្ទះ​បាន។ បច្ចុប្បន្ន ប្រទេស​សិង្ហ​បុរី​ មាន​រថយន្ត​ប្រហែល៩៥ ម៉ឺន​គ្រឿង​​កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប៉ូលិស សិង្ហបុរី ចាប់ខ្លួនបុរសវ័យ ២៦ ឆ្នាំម្នាក់ពី​បទ​ឆបោក​អ្នក​ទិញ​រថយន្ត​ជិត ៨ ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម