Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ ដាក់ប្រទេសក្នុង គ្រាមានសង្គ្រាម ក្រោយក្រុម Hamas បាញ់រ៉ុកកែតជាង ៥០០០គ្រាប់

បានផុស

នៅ

កងកម្លាំងការពារជាតិអ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងកៀរគរទាហាន និងប្រកាសដាក់ប្រទេសក្នុងស្ថានភាពមានសង្គ្រាម។ ស្របពេលជាមួយគ្នានោះ ទាហាន​បម្រុង ​ក៏​ត្រូវ​បានកៀរគរផង​ដែរ។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាបាន​ប្រកាសបែបនេះ ​បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​ Hamas ​បាញ់រ៉ុកកែតជាង ៥០០០គ្រាប់ ​ចូល​ក្នុង​ប្រទេសអ៊ីស្រាអែល ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ទី៧ខែតុលា។

កងកម្លាំងនៅក្នុងប្រទេស បានបញ្ជាឲ្យប្រជាពលរដ្ឋត្រូវនៅក្នុងផ្ទះ បន្ទាប់ពីប្រកាសថា ក្រុមសកម្មប្រយុទ្ធ Hamas បានសម្រុកចូលប្រទេសហើយ នៅតាមទីតាំងជាច្រើន ជិតព្រំដែនហ្គាហ្សាភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

(រូបថត៖ AFP)

ទន្ទឹមនោះ មេបញ្ជាការយោធាកំពូល Hamas លោក Mohammed Deif បាននិយាយថា ប្រតិបត្តិការ “ព្យុះ​ Al-Aqsa” គឺជាការប្រកាសថា “គ្មានការអត់ឱនទៀតហើយ” ខណៈលោកបានជំរុញឲ្យប៉ាឡេស្ទីន ក្រោកឡើងប្រឈមមុខជាមួយនឹងអ៊ីស្រាអែល។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើឆានែល Telegram, ក្រុម Hamas បានអំពាវនាវឲ្យអ្នកប្រយុទ្ធតស៊ូនៅតំបន់ West Bank ក៏ដូចជានៅប្រទេសឥស្លាមនិងអារ៉ាប់ផងដែរ ត្រូវចូលរួមប្រយុទ្ធក្នុងសមរភូមិ។

(រូបថត៖ AP)

ក្រោយការបាញ់រ៉ុកកែតភ្លាមៗ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកោះប្រជុំប្រធានសន្តិសុខ ដើម្បីចាត់វិធានការឆ្លើយតប។

រីឯសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលបាននិយាយថា ក្រុម Hamas នឹងប្រឈមមុខ ផលវិបាក និងការទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ទាំងនេះ ហើយអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារគោលដៅនៅតំបន់ហ្គាហ្សាជាការឆ្លើយតប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុមហាម៉ាស់ បាញ់រ៉ុកកែតរាប់ពាន់គ្រាប់ ដាក់អ៊ីស្រាអែល ក្នុងការវាយប្រហារយ៉ាងភ្ញាក់ផ្អើល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម