ព័ត៌មានអន្ដរជាតិ
លោក បៃដិន អាចជួបពិភាក្សាទល់មុខ ជាមួយលោក ស៊ី ក្នុងខែវិច្ឆិកា
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃសុក្រទី៦ខែតុលាថា លោកអាចនឹងជួបជាមួយមេដឹកនាំចិន ស៊ី ជីនពីង នៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា ខណៈរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង ព្យាយាមស្តារទំនាក់ទំនងឡើងវិញ។
យ៉ាងណាក្តី លោកបន្ថែមថា មិនទាន់មានការកំណត់ពេល ច្បាស់លាស់នៅឡើយទេ។
មេដឹកនាំនៃមហាអំណាចជាគូប្រជែងទាំង២ មិនបានជួបគ្នាដោយផ្ទាល់ ឬនិយាយទល់មុខគ្នាអស់រយៈពេលមួយឆ្នាំមកហើយ ហើយភាពតានតឹងបានកើនឡើងខ្ពស់ ខណៈចិន និងសហរដ្ឋអាមេរិក កំពុងប្រជែងគ្នាដើម្បីក្លាយខ្លួនជាប្រទេសមានឥទ្ធិពលបំផុតលើពិភពលោក។
បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មេដឹកនាំទាំង២គ្រោងនឹងជួបគ្នា ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅ San Francisco លោក បៃដិន បានប្រាប់អ្នកសារព័ត៌មានថា “មិនទាន់មានកិច្ចប្រជុំបែបនេះទេ ប៉ុន្តែវាគឺជាលទ្ធភាពមួយ”។
លោក បៃដិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ទទួលមេដឹកនាំមកពីទូទាំងតំបន់នៅថ្ងៃទី១៦-១៧ខែវិច្ឆិកា ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយនោះជាកន្លែងដែលគេរំពឹងថា លោកបៃដិននិងលោកស៊ី ជួបគ្នា។
គួរបញ្ជាក់ថា លើកចុងក្រោយដែលលោក បៃដិន និងលោក ស៊ី ជួបគ្នា គឺក្នុងខែវិច្ឆិកាឆ្នាំ២០២២ នៅខាងក្រៅកិច្ចប្រជុំកំពូលលើកោះបាលី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ