Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប ណែនាំប្រតិបត្តិករទេសចររក្សាតម្លៃឱ្យ​សមរម្យ និងពង្រឹងគុណភាព​ចំណីម្ហូបអាហារ​ទាក់ទាញទេសចរ

បានផុស

នៅ

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ដល់មន្ទីរទេសចរណ៍ធ្វើការណែនាំដល់អាជីវករ និងប្រតិបត្តិករ​ទេសចរ ក្នុងការពង្រឹងគុណភាពទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ រក្សាតម្លៃផលិតផល និងសេវាកម្មឱ្យបានសមរម្យ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យច្បាស់លាស់។ លោកលើកឡើងបែបនេះ នៅក្នុងពិធីអបអរ​សាទរ​ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ កាលពីថ្ងៃទី ០៦ តុលា ក្រោមប្រធានបទទេសចរណ៍ និងការវិនិយោគ​បៃតង អមជាមួយទិវាពិភពលោកស្អាត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅតែពីការចូលរួមអបអរសាទរដល់ទិវានេះ អង្គពិធីទាំងមូលបានចែកមុខសញ្ញាដើរសំអាតអនាម័យនៅជុំវិញក្រុងកែប និងស្រុកដំណាក់ចង្អើរ  រួមជាមួយនឹងតំបន់ទេសចរណ៍ដទៃទៀត ក្នុងន័យបំផុសចលនាមហាជន ឱ្យជ្រួតជ្រាបពីការ​ថែរក្សាអនាម័យ និងបរិស្ថាន នៅខេត្តទេសចរណ៍មួយនេះ។ 

សកម្មភាពនេះ មានការចូលរួមពីសំណាក់អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ក្រុមយុវជន សិស្ស និស្សិត និងក្រុមអាជីវករផងដែរ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានថ្លែងបញ្ជាក់នៅក្នុងពិធីនោះថា ពិធីអបអរសាទរទិវាទេសចរណ៍​ពិភពលោក  ត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងពិភពលោក ក្នុងគោលបំណង បំផុសនិងបញ្ជ្រាបការយល់ដឹង​ជាសាធារណ: ពីតួនាទីដ៏មានសារ:សំខាន់ នៃវិស័យទេសចរណ៍ក្នុងការចូលរួម ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម កាត់បន្ថយ​ភាពក្រីក្រ និងចូលរួមដល់កិច្ចការពារ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងបរិស្ថាន ក៏ដូចជាបំផុស​ឲ្យគ្រប់ភាគីពាក់ព័ន្ធ  ចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមាននិរន្តរភាព និងការទទួលខុសត្រូវ។

ដើម្បីបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍ ក្រសួងបានដាក់ចេញនូវយុទ្ធនាការនានា ជាពិសេសជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លា តាមរយៈការជំរុញការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ យុទ្ធនាការ ទស្សនាស្រុកយើង ក្រោមស្មារតី ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី យុទ្ធនាការផ្សព្វផ្សាយ ក្រោមគុណតម្លៃ ភាពជាខ្មែរ ជាដើម។

 លោក សោម ពិសិដ្ឋ អភិបាលកែប បានបន្តឱ្យដឹងថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តកែប មានការកើនឡើងថែមទៀតនោះ រដ្ឋបាលខេត្ត បានផ្តោតពីសារៈសំខាន់នៃភាពស្អាតរបស់ទីក្រុង និងទីប្រជុំ​ជនសំដៅការចូលរួម ធ្វើឱ្យបរិស្ថានស្អាត ប្រកបដោយអនាម័យ ដែលមានសណ្តាប់ធ្នាប់រៀបរយ មានការធានា​នូវសុខសុវត្ថិភាពពេញលេញ និងមានការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពជាដើម។

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម