Connect with us

ជីវិតកម្សាន្ដ

ក្រុមការងារថតសរសើរភាពធត់ធ្មត់របស់ Kwan សក្តិសមជាតារាស្រីជួរមុខ

បានផុស

នៅ

ប្រឡូកសិល្បៈជិត ៣០ឆ្នាំ តារាស្រី ក្វាន់ យូសាម់ា់នី (Kwan Usamanee) បានក្លាយជាតារាសម្ដែងជួរមុខលំដាប់ប្រទេស ព្រមទាំងជាតារាបង្ហាញម៉ូដដ៏ពេញនិយមមួយរូប ដែលទស្សនិកជនទូទាំងប្រទេសស្រឡាញ់គាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារជាជើងចាស់មួយយរូបក្នុងរង្វង់សិល្បៈថៃ តារាស្រីរូបនេះ ត្រូវបានតារាស្រករក្រោយ ក៏ដូចជាក្រុមការងារគោរពឱ្យតម្លៃក្នុងនាមជាតារារៀមច្បង។ តួយ៉ាងថ្មីៗនេះ ក្រុមការងារមួយក្រុមបានបង្ហោះរូប ក្វាន់ ក្នុងសកម្មភាពថតស្ពតមួយ ដោយពួកគេបានលើកសរសើរពីភាពអត់ធ្មត់របស់នាងអំឡុងបំពេញការងារ ពិតជាសក្តិជាតារាជួរមុខ។

ទិដ្ឋភាពនៅពីក្រោយឆាក​បង្ហាញថា ក្វាន់ ស៊ូអង្គុយអង្កុញជើងយ៉ាងយូរ ដើម្បីថតឱ្យសម ខណៈជើងរបស់នាងនៅក្រោមតុ ​ពិតជាពិបាកបត់បែន ដោយអាចធ្វើឱ្យវាស្ពឹកបាន។ មិនថាការងារនេះលំបាកប៉ុនណា ប៉ុន្តែតារាស្រីវ័យ ៣៥ឆ្នាំ នៅតែញញឹមពីមុខកាមេរ៉ា រហូតថតចប់សព្វគ្រប់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Kwan ធ្លាប់ចង់បញ្ចប់ជីវិតខ្លួនឯង តែមិនបានសម្រេច ដោយសារបារម្ភពីម្ដាយ

ចុចអាន៖ IU ត្រូវគេគំរាមសម្លាប់ ពេលកំពុងថត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម