Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្ដេជ្ញាសងសឹកយ៉ាងចាស់ដៃទៅក្រុមហាម៉ាស់វិញ ក្រោយបើក​ការវាយប្រហារសម្លាប់មនុស្សរាប់រយនាក់

បានផុស

នៅ

រដ្ឋាភិបាលអ៊ីស្រាអែលប្ដេជ្ញាថានឹងសងសឹកយ៉ាងចាស់ដៃទៅកាន់ក្រុមហាម៉ាស់បាឡេស្ទីនវិញ បន្ទាប់ពីខ្មាន់កាំភ្លើងរបស់ក្រុមមួយនេះបានបើកវាយលុកតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥០ នាក់ ។

លោក Benjamin Netanyahu

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានលើកឡើងថា “យើងនឹងធ្វើការសងសឹកយ៉ាងចាស់ដៃទៅវិញសម្រាប់ថ្ងៃដ៏ខ្មៅងងឹតមួយនេះ” ។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា “ក្រុមហាម៉ាស់បានចាប់ផ្តើមសង្រ្គាមដ៏ឃោរឃៅ និងអាក្រក់បំផុត ។ យើងនឹងឈ្នះសង្រ្គាមនេះ ។ ក្រុមហាម៉ាស់ចង់សម្លាប់ពួកយើងទាំងអស់គ្នា ហើយនេះគឺជាសត្រូវដែលចាប់ពង្រត់មនុស្សចាស់ កុមារ និងក្មេងស្រីជំទង់របស់យើង ជាពិសេសក្រុមហាម៉ាស់ គឺជាសត្រូវដែលសម្លាប់ម្តាយ និងកុមារនៅក្នុងផ្ទះរបស់ពួកគេដោយមិនញញើតដៃ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ មេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh បាននិយាយឆ្លើយតបថា ការវាយលុកដែលបានផ្ទុះឡើងនៅតំបន់ហ្គាហ្សានឹងបន្តរីករាលដាលដល់តំបន់ West Bank និងទីក្រុងហ្សេរុយសាឡឹមងដែរ ។

លោក​បាន​និយាយ​ក្នុង​សុន្ទរកថា​មួយ​ថា​ “នេះ​ជា​ថ្ងៃ​នៃ​ការ​បរាជ័យ និង​ការ​អាម៉ាស់បំផុត​ចំពោះ​សត្រូវ ទាហាន និង​អ្នក​តាំង​លំនៅ​ទាំងនោះ ។ អ្វីដែលបានកើតឡើងបង្ហាញពីភាពអស្ចារ្យនៃការរៀបចំរបស់យើង ហើយអ្វីដែលបានកើតឡើងនៅថ្ងៃនេះបង្ហាញពីភាពទន់ខ្សោយរបស់សត្រូវយើង” ។

គួរបញ្ជាក់ថា ក្រុមហាម៉ាស់ក៏បានរត់គេចខ្លួនជាមួយនឹងចំណាប់ខ្មាំងមួយចំនួននៅក្នុងដៃផងដែរ ហើយគិតមកដល់ពេលនេះ វាជាអំពើហិង្សាដ៏សាហាវបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាម Yom Kippur កាលពី ៥០ ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ហេតុការណ៍ប្រយុទ្ធគ្នានៅអ៊ីស្រាអែល, ក្រសួងការបរទេស អះអាងថា និស្សិតខ្មែរ៣រូបត្រូវបានរំដោះចេញពីតំបន់ប្រយុទ្ធគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម