ព័ត៌មានជាតិ
មន្រ្តីក្រសួងសុខាភិបាល ស្នើប្រធានក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ៣ ពង្រឹងសមាជិក
ថ្លែងនៅក្នុង សន្និបាតបូកសរុបការងារក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ៣ អាណិតទី២ និងលើកទិសដៅបន្ត ព្រមទាំងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់អាណិតទី៣ លោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានស្នើឱ្យប្រធានថ្មី ធ្វើយ៉ាងណាខិតខំជំរុញឱ្យសមាជិកទាំងអស់ ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីបន្តលើកកម្ពស់វិស័យឱសថក្នុងប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-08_08-57-55-1024x665.jpg)
លោកឱសថការី ប៊ុន យោង អភិបាលរងខេត្តកែប ត្រូវបានអង្គសន្និបាតនៃក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ៣ អាណត្តិទី២ បោះឆ្នោតធ្វើជាប្រធានក្រុមប្រឹក្សាគណៈឱសថការី ភូមិភាគ៣ សម្រាប់អាណត្តិទី៣ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នេះ បន្ទាប់ពីលោកបានដឹកនាំអស់រយៈពេល ២អាណត្តិ កន្លងមក។ គណៈឱសថការីភូមិភាគ៣ មានខេត្តកែប កំពត តាកែវ និងខេត្តព្រះស៊ីហនុ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-08_08-58-45-1024x749.jpg)
លោក បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងអង្គសន្និបាតនៅខេត្តកែប ការរៀបចំអង្គសន្និបាតដែលមានសារសំខាន់ណាស់ចំពោះសមាជិក សមាជិកា ដើម្បីបំពេញពិន្ទុ សម្រាប់ទទួលអាជ្ញាប័ណ្ណឱសថការី តាមលក្ខខណ្ឌតម្រូវ សំដៅធានាការអភិវឌ្ឍវិជ្ជាជីវៈបន្តបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺ ឬអតិថិជន ស្របតាមក្រមសីលធម៌ បទដ្ឋានច្បាប់ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-08_10-06-59.jpg)
អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ដថា ការប្រគល់ជូនវិញ្ញាបនបត្រ បញ្ជិកាឱសថការីកម្ពុជា គឺគណៈឱសថការីកម្ពុជា បានអនុវត្តឡើងអនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រអមវេជ្ជសាស្ត្រ ក្នុងគោលបំណងដើម្បីជំរុញការអនុវត្តច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងកំណត់និយាមអប្បរបរមា ដើម្បីស្នើសុំនឹងបន្តអាជ្ញាប័ណ្ណឱសថការី ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពឧ្យបានល្អទៅថ្ងៃមុខ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-08_08-57-06-1024x682.jpg)
ឆ្លើយតបនឹងការសំណូមពរ លោកឱសថការី ប៊ុន យោង អភិបាលរងខេត្តកែប បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យឱសថក្នុងប្រទេសកម្ពុជា សំដៅជំរុញអោយឱសថការីដែលជាសមាជិកខិតខំអភិវឌ្ឍន៍វិជ្ជាជីវៈឱ្យបានល្អ។ ក្នុងនោះក្នុងអាណត្តិទី៣នេះ លោកនឹងខិតខំយ៉ាងណាដឹកនាំសមាជិកចេញទៅទស្សនកិច្ចសិក្សា នៅតាមបណ្តាក្រុមហ៊ុនឱសថទាំងក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីស្វែងយល់ពីទំនើបកម្ម ក្នុងការបំពេញចន្លោះខ្វះខាតរបស់ខ្លួន៕
អត្ថបទ៖ សឹង រ៉ាត់
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-08_10-07-59.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព