ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្នើតុលាការដាក់ទោសឱ្យធ្ងន់លើជនល្មើសធ្វើឃាតសម្លាប់ប្រពន្ធកូន នៅខេត្តកណ្ដាល
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវដល់ក្រសួងស្ថាប័នមានសមត្ថកិច្ច និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ និងដាក់ទោសឱ្យធ្ងន់ ដោយមិនអាចលើកលែងបានចំពោះជនល្មើសធ្វើឃាតសម្លាប់ប្រពន្ធ និងកូន ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមកម្ពុជាទៀត។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី៧ ខែតុលា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសម្ដែងក្ដីសោកសង្វេគចំពោះករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យជាស្វាមី និងជាឪពុកឈ្មោះ ម៉ែន សំអាង អាយុ៣៦ឆ្នាំ បានធ្វើ ឃាតលើប្រពន្ធឈ្មោះ ឈឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីបង្កើតឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅភូមិពោធិស្នៀត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយចំពោះការប្រព្រឹត្តិអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌របស់ជនសង្ស័យជាស្វាមី និងជាឪពុក ដែលបានធ្វើឃាតប្រពន្ធ និងកូនស្រីបង្កើតខាងលើ ឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
ក្នុងករណីនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីឈឺចាប់ រន្ធត់ តក់ស្លុតឥតឧបមាចំពោះករណីឃាតកម្មទៅលើប្រពន្ធ និងកូនស្រីបង្កើត បង្កឡើងដោយជនសង្ស័យជាឪពុក ដែលបង្ហាញពីអំពើឃោរឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ និងបានរំលោភបំពានយ៉ាង ធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិរស់រានមានជីវិត ដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា ជាធរមាន។
សេចក្ដីថ្លែងការណ៍ដដែលនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវដល់ក្រសួងស្ថាប័នមានសមត្ថកិច្ច និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការតាមផ្លូវច្បាប់ និងកំណត់ស្ថានទម្ងន់ទោស ដោយមិនអាចលើកលែងបានចំពោះជនល្មើសរូបនេះ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុង សង្គមជាតិបន្តទៀត៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?