Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក បាញ់បង្ហោះផ្កាយរណបបង្កើនសេវា​អ៊ីនធឺណិតបន្ថែម

បានផុស

នៅ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Amazon បានបាញ់បង្ហោះសាកល្បងនូវផ្កាយរណបចំនួន ២ គ្រឿងក្នុងគោលបំណងផ្តល់ ក៏ដូចជាបន្ថែមសេវាអ៊ីនធឺណិតនៅចុងឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉ុកកែតដែល​ដឹក​ផ្កាយរណប​ត្រូវ​បាន​បាញ់​បង្ហោះ​ពី​ទីតាំង​មួយកន្លែង​នៅ​រដ្ឋ Florida ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ ។ ការបាញ់បង្ហោះផ្កាយរណបនេះគឺជាផ្នែកមួយនៃគម្រោង Kuiper របស់ក្រុមហ៊ុន Amazon ដែលមានគោលបំណងផ្តល់ការគ្របដណ្តប់អ៊ីនធឺណិតទូទាំងពិភពលោក និងធ្វើឲ្យការតភ្ជាប់កាន់តែប្រសើរឡើង ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏គ្រោងនឹងដាក់ផ្កាយរណបប្រហែល ៣,២០០ គ្រឿងចូលទៅក្នុងគន្លងចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រពីផែនដីនៅឆ្នាំ ២០២៩ ផងដែរ ។

ស្របពេលជាមួយគ្នានេះ តាមរយៈការចូលរួមរបស់ក្រុមហ៊ុន Amazon ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យការប្រកួតប្រជែងសេវាអ៊ីនធឺណិត កាន់តែមានភាពខ្លាំងឡើង ។

ពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណ​បនេះដែរ ក្រុមហ៊ុន Starlink ដែលជាសេវាភ្ជាប់អ៊ីនធឺណិតល្បឿនលឿនរបស់មហាសេដ្ឋី Elon Musk បានដាក់ឲ្យដំណើរការផ្កាយរណបជាង ៥,០០០ រួចមកហើយ ដែលបានផ្តល់សេវាកម្មនៅសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និងកន្លែងផ្សេងទៀត ខណៈដូចគ្នានេះ ក្រុមហ៊ុន Eutelsat Group របស់បារាំង ក៏បានបាញ់បង្ហោះផ្កាយរណបជាង ៦០០ គ្រឿងផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

​ប្រភព៖ NHK

ចុចអាន៖ អ៊ីស្រាអែល ដាក់ប្រទេសក្នុង គ្រាមានសង្គ្រាម ក្រោយក្រុម Hamas បាញ់រ៉ុកកែតជាង ៥០០០គ្រាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម