Connect with us

សុខភាព

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតក្មេងប្រុសម្នាក់ នៅដង្ហើមចុងក្រោយ រលាកសួតសងខាង វិវត្តជាដំបៅខ្ទុះធ្លុះធ្លាយសួតស្មុគស្មាញបំផុត រហូតជាសះស្បើយ

បានផុស

នៅ

មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ជួយ​សង្គ្រោះ​ជីវិត ក្មេង​ប្រុស អាយុ ១២ ខែ ម្នាក់ មកពី​ខេត្ត​កណ្ដាល ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត ដង្ហើម​ចុង​ក្រោយ មាន​ជំងឺ​រលាក​សួត​ទាំងសងខាង​យ៉ាង​ធ្ងន់ធ្ងរ និង​វិវត្ត​ទៅ​ជា​ដំបៅ​ខ្ទុះ​ធ្លុះធ្លាយ​សួត​យ៉ាង​ស្មុគស្មាញ​បំផុត រហូត​ជា​សះស្បើយ សុខភាព​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​តុលា ឆ្នាំ ២០២៣ នេះ តាមរយៈ​ផេក​ហ្វេសប៊ុក​ផ្លូវការ Dr. Beat Richner បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​តូច​ម្នាក់ អាយុ ១២ ខែ មកពី​ខេត្ត​កណ្ដាល យក​មក​មន្ទីរពេទ្យ​គន្ធបុប្ផា​នា​ដង្ហើម​ចុង​ក្រោយ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត មាន​ជំងឺ​រលាក​សួត​ទាំងសងខាង​យ៉ាង​ធ្ងន់ធ្ងរ និង​វិវត្ត​ទៅ​ជា​ដំបៅ​ខ្ទុះ​ធ្លុះធ្លាយ​សួត​យ៉ាង​ស្មុគស្មាញ​បំផុត ដោយសារ​មេរោគ​បាក់តេរី​កាច​ឈ្មោះ Burkholderia pseudomallei + វីរុស​RSV+ វីរុស enfluenza A រួមគ្នា​វាយប្រហារ​សួត​គាត់។

ផេក​ហ្វេសប៊ុក​ដដែល​ បន្ថែម​ថា ក្មេង​ប្រុស​ខាង​លើ ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​គន្ធបុប្ផា​ភ្នំពេញ អស់​រយៈពេល ៦៤ ថ្ងៃ ដោយ​ជំនួយ​ម៉ាស៊ីន​សប់​ដង្ហើម និង​ត្រូវ​បាន​ធ្វើការ​វះកាត់​យក​ក្លែប​សួត​ស្អុយរលួយ​ចំនួន ២ លើក ហើយ​ថ្ងៃនេះ​បាន​ជា​សះស្បើយ និង​មាន​សុខភាព​ល្អ។

ផេក​ហ្វេសប៊ុក​ដដែល ក៏បាន​បញ្ជាក់​ដែរ​ថា ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ អាច​បង្ក​ឡើង​ដោយ​ពួក​បាក់តេរី មេរោគ​ផ្សិត និង​ពពួក​វីរុស​មួយ​ចំនួន។ ជួនកាល ក៏​មាន​ពួក​បាក់តេរី និង​វីរុស​រួមគ្នា វាយប្រហារ​ប្រព័ន្ធ​ដង្ហើម​ក្នុង​ពេល​តែមួយ​ផង​ដែរ។

គួរ​ជម្រាប​ថា រាល់​ការ​ព្យាបាល​ទាំងអស់ គឺ​ឥត​គិត​ថ្លៃ​សម្រាប់​គ្រប់ៗ គ្នា ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​បុគ្គល​ណា​ម្នាក់​ឡើយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម