ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ មានកម្មករនិយោជិតជាង ១០០ នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កើនឡើង ៥%
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ មានកម្មករនិយោជិតប្រមាណជាង ៤ ពាន់នាក់ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះស្លាប់ជាង ១០០ នាក់ មានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ កន្លងទៅ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ តុលានេះថា រយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិត មានកើតឡើងចំនួន ៣៧១៥ ដែលមានជនរងគ្រោះ ៤២៧៦ នាក់ និងស្លាប់ ១០៧ នាក់។

លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ កន្លងទៅ ឃើញថា មានការកើនឡើង ដោយ ៩ ខែឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣១៥២ ករណី កើនឡើង ១៨% ជនរងគ្រោះ ៣៦៩៧ កើនឡើង ១៦% និងស្លាប់ ១០២ កើនឡើង ៥%។

លោក កក្តា អ៊ន បានបន្តថា «ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករ និយោជិត អ្នកបើកបររថយន្តដឹកកម្មករ ក៏ដូចប្រជាពលរដ្ឋទាំងអស់ ត្រូវបើកបរ និងធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ កុំប្រើប្រាស់គ្រឿងញៀន និងបើស្រវឹងកុំបើកបរ ដើម្បីរក្សាជីវិតខ្លួនឯង និងអ្នកដទៃ»៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ