ព័ត៌មានអន្ដរជាតិ
បុរសអាមេរិកម្នាក់ត្រូវប៉ូលិសចាប់ពីបទ រៀបផែនការសម្លាប់មនុស្សនៅអតីតវិទ្យាល័យរបស់ខ្លួន
បុរសម្នាក់នៅរដ្ឋ Florida ត្រូវប៉ូលិសចាប់ខ្លួន ព្រោះរកឃើញផែនការសម្លាប់មនុស្សទាំងអស់នៅអតីតវិទ្យាល័យ ក្នុងថ្ងៃខួបកំណើត ២២ ឆ្នាំរបស់គាត់ ។

លោក Henry Horton អាយុ ១៩ ឆ្នាំ ត្រូវប៉ូលិសឆែកឆេរឡាន ដោយសារចង្កៀងមុខខូច បែរជារកឃើញក្រដាសរៀបគម្រោងការសម្លាប់មនុស្សទៅវិញ ។
នៅលើក្រដាសសរសេរថា “សម្លាប់គ្រប់គ្នានៅវិទ្យាល័យ Okeechobee ដោយប្រើកាំភ្លើងរបស់ខ្ញុំ” ។ Horton សារភាពថា វិទ្យាល័យ Okeechobee គឺជាអតីតសាលារបស់ខ្លួនដែលរៀនចប់តាំងពីខែឧសភា ឆ្នាំ ២០២២ ហើយគាត់នឹងសម្លាប់ពួកគេនៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៦ ។

ក្រៅពីនេះ គម្រោងការសម្លាប់មនុស្សជាច្រើនរបស់ Horton ត្រូវបានគេរកឃើញរួមមាន ការបង្កើតគ្រាប់បែក សម្លាប់មនុស្សជាក្រុម និងផែនការសម្លាប់ម្ដាយចុងជាដើម ។
ជាក់ស្ដែងបុរសខាងលើធ្លាប់បាញ់សម្លាប់មនុស្ស ១៧ នាក់នៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងឆ្នាំ ២០១៨ រួចមកហើយ ចំណែកឯប៉ូលិសក៏រឹបអូសបានកាំភ្លើងខ្លីមួយដើមដែល Horton លួចពីម្ដាយគាត់ផងដែរ ។
ទោះបីម្ដាយរបស់គាត់មិនអាចជួយដោះសារអ្វីបាន ប៉ុន្តែអ្នកស្រីព្យាយាមសំណូមពរឲ្យ Horton ទទួលសេវាព្យាបាលផ្លូវចិត្ត ជាជាងប្រឈមមុខនឹងការកាត់ទោសវិញ ។ សូម្បីម្ដាយចុងរបស់ Horton ក៏មិនជឿថា កូនគាត់កំពុងរៀបគម្រោងសម្លាប់នេះនោះដែរ ។

បន្ថែមពីលើនោះ លោកនឹងបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ ដោយសារ Horton ត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ជាលាយលក្ខណ៍អក្សរ ឬធ្វើបាបបុគ្គលផ្សេងទៀត ដូច្នេះគាត់ត្រូវឃុំខ្លួននៅពន្ធនាគារ Palm Beach ហើយប្រាក់ធានាមានចំនួន ១ លានដុល្លារឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ការរើសអើងពណ៌សម្បុរនៅ Florida នាំឲ្យខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្ស ៣នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ