Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់ ប្រាប់ពីចំនួនមនុស្សដែលចាប់ធ្វើជាចំណាប់ខ្មាំង (មានវីដេអូ)

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បាននិយាយថា បច្ចុប្បន្នក្រុមប្រដាប់អាវុធហាម៉ាស់កំពុងចាប់ខ្លួនមនុស្សជាង ១០០ នាក់ធ្វើជាចំណាប់ខ្មាំង ហើយក្នុងនោះរួមមានទាំងទាហានផងដែរ ខណៈជនស៊ីវិលវិញ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ស្ត្រី កុមារ និង​មនុស្ស​ចាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្រុមជីហាដឥស្លាមដែលជាក្រុមយោធាមួយផ្សេងទៀតរបស់ប៉ាឡេស្ទីន ក៏បានចាប់ឃុំខ្លួនជនជាតិអ៊ីស្រាអែលធ្វើជាឈ្លើយសឹកជាង ៣០ នាក់ផងដែរ ហើយពួកគេភាគច្រើនត្រូវបានក្រុមប្រដាប់អាវុធមួយនេះ អូសចូលតាមប៉ុស្តិ៍សន្តិសុខនៅក្នុងតំបន់ហ្គាហ្សា ។

មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់បានឲ្យដឹងទៀតថា ឈ្លើយសឹកនឹងមិនត្រូវបានឲ្យត្រឡប់ទៅវិញនោះទេ ដរាបណាអ្នកទោសជនជាតិប៉ាឡេស្ទីនរបស់ពួកគេទាំងអស់ដែលកំពុងស្ថិតនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល មិនទាន់បានដោះលែងដែរនោះ ។

ក្រុមហាម៉ាស់ដែលមានមូលដ្ឋាននៅហ្គាហ្សាបានបើកការវាយលុកយ៉ាងខ្លាំងក្លាមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលនៅព្រឹកព្រលឹម ដោយបានបាញ់គ្រាប់រ៉ុកកែតរាប់ពាន់គ្រាប់ និងបញ្ជូនខ្មាន់កាំភ្លើងរាប់រយនាក់ចូលទៅក្នុងសហគមន៍អ៊ីស្រាអែលទាំងតាមផ្លូវគោក តាមសមុទ្រ និងតាមផ្លូវអាកាស ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០០ នាក់ និងរបួសជាង ២,០០០ នាក់ ។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីបបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ៤០០ នាក់ត្រូវបានសម្លាប់ និងជិត ២,០០០ នាក់ផ្សេងទៀតបានរងរបួស ខណៈកងកម្លាំងការពារជាតិអ៊ីស្រាអែលក៏បានសម្លាប់ក្រុមហាម៉ាស់ប៉ាឡេស្ទីនរាប់រយនាក់ផងដែរនៅក្នុងការវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហាម៉ាស់បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែលប្រារព្ធខួបលើកទី ៥០ នៃការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលលើពិធីបុណ្យសាសនា Yom Kippur និងថែមទាំងបានចាប់កងទ័ព និងកងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែលផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ ABC

ចុចអាន ៖ អ៊ីស្រាអែល បញ្ចប់ដំណាក់កាលដំបូងនៃប្រតិបត្តិការ “ដាវដែក” សងសឹកលើ ក្រុមហាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម