Connect with us

ព័ត៌មានជាតិ

សិប្បកម្ម​​មួយ​នៅ​ស្រុកជើងព្រៃ ប្រែក្លាយពីអ្នកបោះដុំត្រីស្រស់ មកជាសិប្បកម្មកែច្នៃត្រីងៀតគិត​សុខភាពជា​ចម្បង

បានផុស

នៅ

លោក​ស្រី​ ធឿន ស្រីនី ម្ចាស់​សហគ្រាស «សិប្បកម្ម​ត្រីងៀត ធឿន ស្រី​នី» ដែល​ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​សុទិព្វ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់​ចាម បាន​វិវត្ត​ខ្លួនពី​អ្នក​បោះដុំ​ត្រី​ស្រស់​នៅ​ក្នុង​ខេត្ត ក្លាយ​ម្ចាស់​សហគ្រាស​ផលិត​ត្រី​ងៀតដែល​​អនុវត្តស្រប​តាមស្តង់ដា​​​អនាម័យ​ និង​សុខភាព​ជាចម្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​ «កម្ពុជា​ថ្មី​» ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២៣ ម្ចាស់​សិប្បកម្ម​ ធឿន​ ស្រី​នី លើក​ឡើង​ថា ដំបូង​ឡើយ​លោកស្រីត្រឹម​តែ​អ្នក​លក់​បោះ​ដុំ​ត្រី​ស្រស់​ ប៉ុន្តែ​ដោយ​មាន​គាំ​ទ្រ លើក​ទឹក​ចិត្ត​ ជំរុញ​ពី​សំណាក់​បងប្អូន សាច់ញាតិ ពិសេស​អតិថិជន ដែល​ធ្លាប់​បាន​ភ្លក់​រស​ជាតិ នៃការ​ប្រឡាក់​ត្រី​ងៀត​លក់ ដែល​ជា​មុខ​របរ​បន្ទាប់​បន្សំ​ពី​ការ​លក់​ត្រី​ស្រស់ ទើប​លោក​ស្រី​បានវិវត្ត​ពី​​អ្នក​លក់​ត្រី មក​ជា​អ្នក​កែច្នៃ​ត្រីជា​លក្ខណៈ​គ្រួសារ​ រហូតឈាន​ក្លាយ​ជា​​សិប្បកម្ម​​ដូច​បច្ចុប្បន្ន​នេះ។

លោកស្រី​ឲ្យ​ដឹង​ថា សិប្បកម្ម​កែច្នៃ​ត្រីងៀត ធឿន ស្រី​នី ​ផ្ដោត​សំខាន់​​ទៅលើ​​គុណ​ភាព អនាម័យ សុខភាព​ជា​​ចម្បង និង​​បំពេញ​តម្រូវ​ការ​ចង់​បាន​របស់​អតិថិជន ធ្វើ​យ៉ាង​​ណា​​ឲ្យ​​ស្រប​តាម​​ស្តង់ដារ​ផលិតផល​ និង​​អ្នក​បរិភោគ​មាន​​ទំនុក​ចិត្ត​។

ជា​មួយ​រស​ជាតិ និង​គុណភាព​ អនាម័យ ការ​វេច​ខ្ចប់ បាន​ធ្វើ​ឲ្យ​សិប្បកម្ម​ចេះ​តែ​មាន​ការ​គាំ​ទ្រ​កាន់​តែ​ច្រើន​ទៅ​ៗ ពី​អតិថិជន​ ពី​មួយ​ថ្ងៃ​ទៅ​​មួយ​​ថ្ងៃ​ផង​ដែរ​។ ផលិតផល​ត្រី​ងៀត​គោល​នៅ​ក្នុង​សិប្បកម្ម ធឿន​ ស្រី​នី មាន ៤ មុខ​ ខុស​ៗ​គ្នា ដូច​ជា ត្រី​រ៉ស់ ត្រី​អណ្ដែង ត្រី​ប្រា និង​ត្រី​ឆ្ដោ និង​គួប​ផ្សំ​ផលិតផល​ផ្សេង​ៗ​​ប្រហែល ២០ ​មុខ​​បន្ថែម​ទៀត ដែល​ប្រមូល​ទិញ​ត្រីស្រស់​ពី​កសិករ​​ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ក្នុង​​ខេត្ត​និង​ក្នុង​តំបន់​​​ប្រមាណ​ពី​ ២០០ ទៅ ៣០០​ គីឡូ​ក្រាមក្នុង​មួយ​ថ្ងៃ ដើម្បី​យក​មក​កែច្នៃ​ឆ្លង​កាត់​ការ​សម្អាតជា​ច្រើន​ដំណាក់​កាល​ ត្រូវ​ចាយ​ពេល​រហូត​ដល់​ ៤​ ថ្ងៃ ទើប​ទទួល​បាន​សមិទ្ធផល​សម្រេច​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ។

លោក​ស្រី ធឿន ស្រីនី គូស​បញ្ជាក់​ថា «ផលិតផល​ចម្បង​​ទាំង ៤ មុខ ក្នុង​សិប្បកម្ម បែងចែក​តាម​លំដាប់​​ពី​លេខ​ ១ ដល់​លេខ​ ៣។ លេខ ១  គឺ​ផលិត​ចេញ​មក​ស្អាត អស់​ស្បែក អស់​ឆ្អឹង មាន​តែ​សាច់​ល្អ លេខ ២ អស់​ឆ្អឹង មាន​ស្បែក និង​លេខ ៣ មាន​ស្បែក មាន​ឆ្អឹង​ធម្មតា​»។

ចំណោម​ត្រី​ទាំង ៤ មុខ​ ក៏​បែង​ចែក​តម្លៃ​ខុស​ៗ​គ្នា ដោយ​ត្រី​ឆ្តោលេខ ​១ តម្លៃ ៧៥ ០០០​ រៀល ក្នុង​មួយ​គីឡូក្រាម លេខ​២ តម្លៃ ៦៥ ០០០ រៀល និង​លេខ​ ៣ តម្លៃ ៤៥ ០០០រៀល។ ចំពោះ​ត្រី​រ៉ស់ លេខ​១  តម្លៃ ៦៥ ០០០​ ​រៀល លេខ២ តម្លៃ ៥៥ ០០០​រៀល​ និង​លេខ​៣ តម្លៃ ៣៥ ០០០​​រៀល​ ក្នុង ១គីឡូក្រាម។

សម្រាប់​ត្រី​អណ្ដែងនិង​ត្រី​ប្រា​មាន​ ២​ កម្រិត និង​មាន​​តម្លៃ​​ដូចគ្នា គឺ​លេខ ​១ តម្លៃ ៤៥ ០០០ ​រៀល និង​លេខ ២ តម្លៃ ៣៥ ០០០ រៀល ក្នុង​ ១ គីឡូក្រាម។

ម្ចាស់​សិប្បកម្ម​រូប​នេះបញ្ជាក់​ថា ​ការ​ផលិត​ត្រី​ងៀតនៅ​សិប្បកម្ម​លោកស្រី​​មិន​ត្រឹម​តែ​មាន​ការ​គាំ​ទ្រពី​អតិថិជនក្នុង​ស្រុក​​​ប៉ុណ្ណោះ​​​​ទេ ប៉ុន្តែ​ក៏​មាន​អតិថិជនពី​ក្រៅ​ស្រុក​គាំ​ទ្រ​ច្រើនដូចជា អាមេរិក ជប៉ុន អូស្ត្រាលី និង​កូរ៉េ ជា​ដើម ដែល​តែង​តែ​កុម្ម៉ង់​​ទិញ​ជាហូហែរ។

បើតាម​ម្ចាស់​សិប្បកម្ម លោកស្រី ធឿន ស្រីនី ត្រី​ឆ្តោ និង​ត្រី​រ៉ស់ មាន​តម្រូវ​​ការ​ទីផ្សារ​ខ្ពស់​ជាង​គេនៅ​ក្នុង​​ការ​នាំ​​ចេញ ដោយ​​​​ក្នុង​នោះ​បាន​ចរាចរណ៍​នៅ​ក្នុង​ទីផ្សារ​តាម​ម៉ាត​តូច​ៗ​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ក៏​ដូច​ជា​ផ្គត់ផ្គង់​តម្រូវ​ការ​ទី​ផ្សារ​ទាំង​បោះ​ដុំនិង​លក់​រាយ​។

ម្ចាស់​សហគ្រាស​រូប​នេះក៏​បាន​អំពាវនាវដល់​ពលរដ្ឋ​ខ្មែរទាំង​អស់​ចូលរួម​​គាំ​ទ្រផលិតផល​​ក្នុង​ស្រុក ហើយ​ត្រូវ​​គិត​​ពី​សុវត្ថិភាព​​​ចំណី​អាហារ  អនាម័យ គុណភាព​នៃ​ការ​ផលិត និង​យល់​ដឹង​ពី​ប៉ះពាល់​ដល់​សុខភាព​​ មិន​មែន​មើល​​តែ​លើ​រូបភាព​ខាង​ក្រៅ​ល្អ​ហើយ មាន​តម្លៃ​ថោក និង​សមរម្យ នាំ​គ្នា​ទិញ​មក​បរិភោគនោះ​ទេ។

ដោយសារមានការគាំទ្រ​ពី​ពលរដ្ឋ​កាន់តែច្រើន​ឡើង លោក​ស្រី ​ធឿន ស្រីនី បានអះអាង​ថា​នឹង​បន្ត​​ខិតខំ​​អនុវត្ត​​​​ខ្សែ​សង្វាក់​ផលិត​កម្ម​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ ព្រម​ទាំង​​ធានា​គុណភាព រសជាតិ អនាម័យ ការវេចខ្ចប់ សំដៅ​​​ធានា​សុខភាព​អ្នក​បរិភោគ​​​គ្មាន​ផល​ប៉ះពាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ឆ្នាំ ២០២៤ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់សន្ទូង និងដំណាំរួមផ្សំ ជាង ៦ ម៉ឺនហិតា

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍វិនិយោគលើវិស័យថាមពល និងទេសចរណ៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ឥណ្ឌូណេស៊ី ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កាតា សង់​ផ្ទះ​ធូរ​ថ្លៃ​ឲ្យ​ប្រជាជន​ចំំនួន​១​លាន​ខ្នង

សន្តិសុខសង្គម១៣ នាទីutes មុន

រថយន្ដ៣គ្រឿង និងម៉ូតូ៦គ្រឿង ត្រូវបានដកហូត​មករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ពាក់ព័ន្ធករណីល្មើសជាតិស្រវឹង

នយោបាយ១៨ នាទីutes មុន

រដ្ឋាភិបាលកំពុងរៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមចង់ផ្ដួលរំលំរដ្ឋាភិបាលជាពួកភេវករ

ព័ត៌មានជាតិ១៦ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៥ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

Sokha Hotels

ព័ត៌មានពេញនិយម