Connect with us

ព័ត៌មានជាតិ

ការនាំចេញផ្លែឈើស្រស់ទៅទីផ្សារចិន ប្រឈមបញ្ហា ៥ ចំណុច​

បានផុស

នៅ

ចិន​ គឺ​ជា​ទី​ផ្សារ​សេដ្ឋកិច្ច​លំដាប់​ទី​២ លើ​ពិភពលោក​ដែល​បាន​ផ្តល់​លទ្ធភាព​ក្នុង​ការ​​នាំ​ចូល​ផលិត​ផល​កសិកម្ម​ពី​កម្ពុជា ជា​មួយ​នឹង​ការ​សម្រួល​ពាណិជ្ជកម្ម​ តាម​រយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ អាស៊ាន-ចិន និង​ទ្វេភាគី​កម្ពុជា​-ចិន។ ប៉ុន្តែ​រាល់​ទំនិញ និង​ផលិត​ផល​នានា ​​​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​បាន ទាម​ទារ​ឲ្យ​​សិក្សា​​អំពីតម្រូវ​ការ​ទី​ផ្សារ ក៏​ដូច​ជា​លក្ខណៈ​តម្រូវ​ការ​ចាំ​បាច់​ផ្សេង​ៗ​ ដែល​កំណត់​ដោយ​ប្រទេស​ចិននិង​អ្នក​ប្រើប្រាស់​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ​«គោលការណ៍​ណែនាំ សម្រាប់ការ​នាំ​ផ្លែ​ឈើ​ស្រស់ត្រូពិក​ទៅ​​ប្រទេស​ចិន​» ការ​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន​​ប្រឈម​បញ្ហា​ ៥ ​ចំណុច​។

ទី១. ស្តង់​ដារ​របស់​អ្នក​បរិភោគ

អ្នក​បរិភោគ​ជនជាតិ​ចិន​ មាន​តម្រូវការស្តង់ដារ​ខ្ពស់​លើ​គុណភាព​ផ្លែឈើ​ស្រស់ និង​ហ៊ាន​ចាយ​​ប្រាក់​លើផលិតផល​ដែល​ល្អ​បំផុត។ ចំណុច​​នេះ​​មានន័យ​ថា ផ្លែ​ឈើ​​ដែល​​នាំ​ចូល​​​ក្រោម​កម្រិត​​ស្តង់ដា​អាច​ពិបាក​​ទទួល​​បាន​​តម្លៃ​​ដែល​ចង់​បាន​​នៅ​​ប្រទេស​ចិន និង​​បាត់​បង់​​ឱកាស​ផ្សព្វផ្សាយ​​លើ​ទីផ្សារ ខណៈ​ដែល​ផ្លែឈើ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​​មួយ​​ចំនួន​​មាន​​ការទទួល​​ស្គាល់ជា​​ផ្លែឈើ​​ដែល​​នាំ​ចូល​មាន​​គុណភាព​ខ្ពស់​រួច​ហើយ។

ទី២. ការ​ទទួល​បាន​ទី​ផ្សារ

កង្វះ​ទទួល​ស្គាល់​ជាផ្លូវការ​ បាន​កម្រិត​ការ​នាំចូល​​ផ្លែ​ឈើ​ពេញនិយម​​មួយ​ចំនួន​សម្រាប់​​អ្នក​​បរិភោគ​ជនជាតិ​ចិន។ ជាក់ស្ដែង គយចិនបាន​​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​មិន​ផ្លូវការទៅ​ក្នុង​ទីផ្សារ​ចិន។ ប្រទេស​ឡាវ និង​កម្ពុជា​មាន​ផ្លែ​ឈើតំបន់​ត្រូពិក​ជា​ច្រើន​​ក្នុង​ទីផ្សារ​ចិន​ តែ​​អាច​ទទួល​បានការ​អនុញ្ញាតិ​ចូល​​ទីផ្សារជា​ផ្លូវការដូចជា​​ផ្លែ​ចេក និង​ឪឡឹក​តែ​​ប៉ុណ្ណោះ។

ទី៣. ការ​ប្រកួត​ប្រជែង

ជា​ការ​កត់​សម្គាល់​មាន​ការ​ប្រកួតប្រជែង​ក្នុងចំណោម​អ្នក​នាំចេញ​ផ្លែ​ឈើ​វៀតណាម ឡាវ និង​កម្ពុជា​។ នៅ​ពេល​ដែល​ប្រទេស​​ឡាវ និង​កម្ពុជា ​អាច​បង្កើត​មូលដ្ឋានពាណិជ្ជកម្ម​ផលិតកម្ម​ផ្លែ​ឈើ​កាន់​តែចាស់​ទុំជាមុន ​នោះ​ប្រទេស​ទាំង​ពីរ​អាច​ក្លាយ​ជា​គូប្រកួត​ប្រជែង​ជាមួយ​ប្រទេស​វៀត​ណាម ដែល​មាន​តម្លៃ​ដីនិង​ពលកម្ម​ខ្ពស់។

ទី៤. ខ្សែ​សង្វាក់​ត្រជាក់

ផ្លែ​ឈើ​ជា​ច្រើន ​ដែល​​មក​ពី​ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម ត្រូវ​ដឹក​ជញ្ជូន​តាម​កុងតេន័រ​ដែល​មិនមែន​​ជាទូត្រជាក់​​មក​កាន់ព្រំដែនប្រទេសចិន។ ទោះ​បី​ជា​ផ្លែ​ឈើ​ត្រូវ​បាន​ដឹក​ជញ្ជូន​តាមកុងតេន័រទូត្រជាក់ក៏ដោយ តែ​ក៏​ត្រូវ​បាន​រើ​ចេញ​​នៅ​ព្រំដែន និង​វេចខ្ចប់ឡើងវិញ​ដាក់ចូលកុងតេន័ររបស់ចិន ដែល​បំបែក​ខ្សែសង្វាក់​ត្រជាក់និង​ការ​បន្ថែមការ​លើក​ដាក់​ផលិតផល ដែល​អាច​កាត់​បន្ថយ​តម្លៃ​លើ​ទីផ្សារជាដើម។

៥. បរិយាកាស​វិនិយោគ

ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ក្នុង​ប្រតិបត្តិការ​ចម្ការ​ដាំដុះ និង​កន្លែង​វេច​ខ្ចប់​ផ្លែ​ឈើ​អាច​ជួយ​ក្នុង​ការ​បង្កើន​ការ​នាំ​ចេញ​បាន ​ដោយ​ធានា​ថា ផលិតផល​ផ្លែ​ឈើ​បំពេញ​តាម​តម្រូវការ​របស់អ្នកប្រើប្រាស់ជនជាតិចិន។ ទោះ​ជា​យ៉ាង​ណា ក្របខណ្ឌ​វិនិយោគ​បរទេស​មាន​​ភាពខុសគ្នាទៅតាមប្រទេសផ្សេងៗហើយក៏រងឥទ្ធិពលដោយ​កត្តាជាច្រើន​ផង​ដែរ។

សរុប​រួម គុណភាព​​ផលិតផល​គឺ​ជា​កត្តា​កំណត់សំខាន់ នៃ​ភាព​ជោគជ័យ​ក្នុង​ការ​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់​ទៅ​កាន់​ប្រទេស​ចិន។ គុណភាព​ស្ថិត​នៅ​ក្នុង​ចំណោម​អាទិភាព​ដំបូង​របស់​អ្នក​ផលិត និង​អ្នក​នាំ​ចេញ ហើយ​ក៏​ត្រូវ​តែ​ពង្រឹង​បន្ថែមទៅលើ​បច្ចេកទេស​ដាំ​ដុះ ការ​ប្រមូល​ផល និង​ការ​គ្រប់គ្រង​ដី ត្រូវ​តែ​ធានា​បាន​ថា ការ​ចាត់​ចែង​ក្រោយ​ប្រមូល​ផល និង​សេវា​កម្ម​ដឹក​ជញ្ជូន ស្រប​តាម​ស្តង់ដារ។ មួយ​វិញ​ទៀត ត្រូវ​តែ​ផ្តោត​លើ​ការ​ស្វែង​យល់​ពី​ចំណង់​ចំណូល​ចិត្ត​របស់​ជន​ជាតិ​ចិន ចំពោះ​​រសជាតិ ពណ៌ និង​រូប​រាង​ផ្លែឈើទៅ​តាម​តម្រូវ​ការ​ជាក់​លាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថាសំណងរាប់លានដុល្លារមិនស្មើអាយុជីវិតមនុស្សទេតែនេះជា «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន»

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អ៊ុយក្រែន ទទួល​បានជំនួយ​​១​ពាន់​លាន​ដុល្លារ​ទៀត ដែល​ទាញ​ចេញ​ពី​ទ្រព្យ​បង្កក​របស់​រុស្ស៊ី

សន្តិសុខសង្គម១៧ នាទីutes មុន

យុវជន ២ នាក់ ត្រូវក្មេងទំនើង ១ ក្រុម ដេញវាយ តែជិះម៉ូតូចូលហាងខារ៉ាអូខេទាន់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក Rey Mysterio Sr. បណ្តុះ​កូនប្រុស Dominix Mysterio មុន​មរណៈ​ភាព​

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ផ្ទុះការវែកញែកថា Ningning ក្រុម Aespa អាចក្លាយជាតារាល្បី បើនាងជាកូរ៉េមិនមែនចិន

សន្តិសុខសង្គម១៩ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៣ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍២ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម