Connect with us

ព័ត៌មានជាតិ

មេច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហាមមិនឱ្យមន្ត្រីក្រោមឱវាទ លេងល្បែងស៊ីសងទាំងក្នុង និងក្រៅកាស៊ីណូ

បានផុស

នៅ

ឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅព្រឹកថ្ងៃទី០៩ ខែតុលានេះ បានហាមមិនឱ្យមន្ត្រីក្រោមឱវាទ លេងល្បែងស៊ីសងគ្រប់ប្រភេទទាំងលេងនៅក្នុង និងខាងក្រៅកាស៊ីណូ។  មេច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានហាមបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារ និងដាក់ទិសដៅការងារសម្រាប់់ខែបន្ទាប់។

(ឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត។)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខាត់ សារ័ត្ន ក៏បានហាមដល់កងកម្លាំងទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ លោក​ ក៏បានបញ្ជាឱ្យពង្រឹងការងារលើការត្រួតពិនិត្យទប់ស្កាត់ បទល្មើសឆ្លងដែនខុសច្បាប់ ការរត់ពន្ធមនុស្សឆ្លងដែន គ្រឿងញៀន ការធ្វើចរាចររូបិយវត្ថុក្លែងក្លាយ វត្ថុបុរាណ និងអាវុធខុសច្បាប់ជាដើម តាមបណ្តាគោលដៅស្របតាមខ្សែបន្ទាត់ព្រំដែនដែលប៉ុស្តិ៍គ្រប់គ្រង ហើយបន្តសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធដែលឈរជើងក្នុងភូមិសាស្រ្តប្រតិបត្តិការរួមទាំងភាគីមិត្តវៀតណាមផងដែរ។

ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការបំពេញការងារជាមួយអ្នកដែលឆ្លងកាត់ច្រកទ្វាព្រំដែនអន្តរជាតិបាវិត  លោក​ ខាត់ សារ័ត្ន បានលើកទឹកចិត្តដល់មន្ត្រីក្រោមបង្គាប់ ខិតខំសិក្សាភាសាបរទេស ជាពិសេសភាសាវៀតណាម។

លោកបានណែនាំកងកម្លាំង ត្រូវរក្សាអាកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងពេលបំពេញការងារ ជូនភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលចេញ-ចូលប្រទេសកម្ពុជា  ដោយត្រូវណែនាំភ្ញៀវទាំងនោះ ឱ្យបំពេញសលាកបត្រឱ្យបានពេញលេញ ជាពិសេសលេខទូរសព្ទ និងអាស័យដ្ឋាននៅកម្ពុជា។ ចំពោះផ្នែកបែបបទយកត្រូវយកចិត្តទុកដាក់ សហការណ៍គ្នាឱ្យបានល្អ ចំពោះគណៈប្រតិភូដែលបានធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍។ មន្ត្រីទាំងអស់ត្រូវពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវពិនិត្យ និងស្កេនលិខិតឆ្លងដែនមុន និងប្រថាប់ត្រាជូនភ្ញៀវ បញ្ចូលទិន្ន័យនិងប្រើប្រាស់ប្រព័ន្ធ CBMS ឱ្យអស់ពីលទ្ធភាព ត្រូវធ្វើរបាយការណ៍បញ្ចូលទិន្ន័យភ្ញៀវចូល-ចេញឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។

បន្ថែមពីនេះ លោក ខាត់ សារ័ត្ន ក៏បានជំរុញឱ្យមន្ត្រីក្នុងអង្គភាពទាំងអស់បន្តការយកចិត្តទុកដាក់បំពេញការងារ និងគោរពវិន័យ ឱ្យកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសប្រកាន់ខ្ជាប់នូវ វិន័យរបស់កងកម្លាំងនគរបាលជាតិ លេខ០០៦ ណែនាំឱ្យមន្ត្រីដែលបម្រើការងារក្នុងប៉ុស្តិ៍ ត្រូវកាត់សក់ឱ្យបានសមរម្យ តាមវិន័យកងកម្លាំង ត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាត និងគោរពពេលវេលាការងារ ថែរក្សាអនាម័យរស់នៅស្អាត ហូបចុកស្អាត អនុវត្តតាមវិធាន សុខាភិបាល និងហាត់កីឡាដើម្បីសុខភាព៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

គ្រឹះស្ថាន TVET នៅ​កម្ពុជា រៀបចំ​កម្មវិធីផ្លាស់ប្តូរបទពិសោធន៍លើវិស័យ TVET ជាមួយមជ្ឍមណ្ឌលអាស៊ាន-ចិន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព កម្មករ និងពលរដ្ឋ រំភើបរីករាយយ៉ាងខ្លាំងចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព ដើម្បី​អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ​ជាមួយ​ និង​មហាជន​ចូល​រួម​ជិត​៥​ម៉ឺន​នាក់​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន ​MinebeaMitsumi Inc. ​នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថ្មី​ជា​ផ្លូវ​ការ​នៅ​ខេត្តពោធិ៍សាត់ នៅ​ក្នុង​ឆ្នាំ២០២៥ ខាងមុខនេះ

កីឡា៤ ម៉ោង មុន

សន្ទុះការគាំទ្រ​បាល់ទាត់​កម្ពុជា​កើនឡើងខ្លាំង ក្រោយជោគជ័យ​របស់ក្រុមនារីកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ខណៈមនុស្សរាប់លាននាក់ សម្រុកជម្លៀសចេញ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេ​បញ្ជាការ​កូរ៉េ​ខាង​ត្បូង៣​រូប ត្រូវ​បញ្ឈរ​ជើង​ និង​យោធា​១០​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនមេតុងទីនម្នាក់ ក្រោយបោកលុយកូនក្រុមជាង១៣ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី ព្រមានជប៉ុន ក្រោយឮដំណឹង គ្រោងបញ្ជូនមីស៊ីល យកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម