Connect with us

ព័ត៌មានជាតិ

ចុងឆ្នាំនេះ ទិន្នផលនេសាទនៅខេត្តកោះកុង ទទួលបានប្រមាណ ជាង ៤ ពាន់តោន

បានផុស

នៅ

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង បង្ហាញ​ថា ៩ ខែ ចុង​ឆ្នាំ ២០២៣ ប្រជា​សហគមន៍​នេសាទ​នៅ​ខេត្ត​កោះកុង​ប្រមូល​ទិន្នផល​នេសាទ​ទាំង​ទឹកប្រៃ និង​សាប បាន ៤.៣៤០ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង ប៊ុណ្ណា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ៩ ខែ​តុលា ឆ្នាំ ២០២៣ នេះ​ថា ទិន្នផល​នេសាទ​ឆ្នាំនេះ កើន​ឡើង​ប្រមាណ​តែ ១៥ ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២។ ហើយ​ត្រូវ​បាន​នាំ​ចេញទៅ​លក់​ក្រៅ​ប្រទេស និង​រាជធានី​-ខេត្ត ក្នុង​ប្រទេស​កម្ពុជា។ ការ​កើន​ឡើង​តិចតួច​បែបនេះ ក៏​ដោយសារតែ​កម្មករ​នេសាទ​មួយ​ចំនួន​បាន​ងាក​ចាប់​មុខរបរ​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត និង​កង្វះ​ការ​បញ្ជា​ទិញ​ពី​ឈ្មួញ​កណ្ដាល​ផង​ដែរ។

បើ​តាម​លោក សេង ប៊ុណ្ណា ក្រៅពី​ការ​ប្រមូល​នេសាទ​បែប​លក្ខណៈ​ធម្មជាតិ ក៏​មាន​កែច្នៃ​ផលិតផល​ជលផល​សម្រាប់​លក់​ចេញទៅ​កាន់​ទីផ្សារ ក្នុង​នោះ​ទទួល​បាន ១.៣០០ តោន និង​ផលិត​ជា​ទឹកត្រី​បាន​ចំនួន ២ ម៉ឺន ២ ពាន់​លីត្រ។ បង្កើត​ជា​ធនាគារ​ក្តាមសេះ​បាន​ចំនួន ៦ កន្លែង ស្មើនឹង ១១ បែរ និង​បាន​ដាក់​មេ​ក្តាម​ពង​ក្នុង​ធនាគារ​ក្តាម​បាន​ចំនួន ៣៩២ ក្តាម ស្មើនឹង ៣៦.៧ គីឡូក្រាម។

លោកនាយ​ខណ្ឌ​ជលផល​ខេត្ត​កោះកុង បន្ថែម​ថា ចំពោះ​ការងារ​នេសាទ​ប្រមូល​ផល​នេសាទ​តាម​បែប​លក្ខណៈ​វារីវប្បកម្ម​វិញ គឺ​ទទួល​បាន​ចំនួន ៥២០០ តោន ក្នុង​នោះ​មាន​ត្រី​ទឹកប្រៃ ត្រី​ទឹកសាប គ្រែង​ឈាម ខ្យង​ចំពុះទា បង្គា​រស និង​ក្តាមថ្ម ជាដើម។

គួរ​កត់​សម្គាល់​ថា ៩ ខែ ឆ្នាំ ២០២៣ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង បង្ក្រាប​បទល្មើស​នេសាទ​ដែល​ច្បាប់​ហាមឃាត់​ចំនួន ២៨ ករណី រួមមាន​ដោយ​សង្ខេប លប​កន្ទុយ​កណ្តុរ ការ​បូម​ខ្សាច់​នៅ​ក្នុង​តំបន់​គ្រប់គ្រង​អណ្តើក​ហ្លួង ទូក​អួន​អូស​នៅ​ក្រៅ​តំបន់​អនុញ្ញាត​ចំនួន ០៥ គ្រឿង រុះរើ​ដក​បង្គោល​បង្គោល​ស៊ុ​គ្រែង​ឈាម​ចំនួន ៥១ បង្គោល ដកហូត​ឈ្នាង​អូស​គ្រែង​ឈាម​ចំនួន ១៨ ឈ្នាង ឃាត់​ចាប់​នាវា​នេសាទ​គ្មាន​លិខិតអនុញ្ញាត ១ គ្រឿង ចាប់​ទូក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​អួន​ក្រឡា​ញឹក រុះរើ​របាំង​ស្បៃ​មុង​ប្រវែង ១២០ ម៉ែត្រ លប​ស្បៃ​មុង​បង្គោល​ចំនួន ១២០ ដើម និង​លែង​ខ្យង​ស​ចូល​ធម្មជាតិ​វិញ​ចំនួន ៥០ បាវ ស្មើ ៣ ០០០ គីឡូក្រាម។

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង បាន​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​អំពី​សារៈសំខាន់ នៃ​ការ​ចូលរួម​ការពារ​អភិរក្ស​ធនធាន​ជលផល​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាប្រចាំ មាន​ការ​ពិន័យ​ជា​ប្រាក់​ពី​ឈ្នួល និង​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​សរុប ១៨ លាន​រៀល គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០២៣ ហើយ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន ២ ករណី៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទី មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម២ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម