Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ណែនាំអភិបាលក្រុង ស្រុក​ទាំង៨ ទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សី

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែតុលានេះ បានធ្វើការណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង៨ ទូទាំងខេត្តស្វាយរៀង ត្រូវចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សី បន្ទាប់ពីបណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតដោយសារជំងឺនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ កុំឱ្យមានការឆ្លងរាលដាលជំងឺផ្តាសាយបក្សី នៅក្នុងសហគមន៍ រដ្ឋបាលក្រុង ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ត្រូវចាត់វិធានការចុះអប់រំណែនាំប្រជាពលរដ្ឋ ឱ្យចេះធ្វើអនាម័យលំនៅឋាន លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ប៉ះពាល់ជាមួយបក្សី ដាក់កុមារឱ្យនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិនឱ្យបានឆ្អិនល្អ។ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ក្នុងករណីប្រទះឃើញ មានសត្វបក្សីឈឺ ឬងាប់ក្នុង ចំនួនច្រើន ឱ្យរាយកាណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងហាមដាច់ខាតការយក សត្វបក្សីឈឺ ឬងាប់ ទៅធ្វើចម្អិនធ្វើម្ហូបអាហារ ។

អភិបាលខេត្តស្វាយរៀង សូមឲ្យអភិបាលក្រុង ស្រុក ត្រូវចាត់ចែងអនុវត្តកិច្ចការនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៩ ខែតុលា នេះដែរ ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង​ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តវិធានការបសុព្យាបាលនៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ដែលទីតាំងនេះ គឺមានករណីវិជ្ជមានជំងឺផ្តាសាយបក្សីលើមាន់០១​ក្បាលកាលពីយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ក្នុងចំណោមមាន់ទាសរុប៣៤ក្បាល ងាប់២០ក្បាល របស់គ្រួសារឈ្មោះ ចិន សុខ។

បន្ទាប់ពីចុះដល់ទីតាំងជាក់ស្តែង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្វាយរៀង បានអនុវត្តវិធានការបន្ទាន់ដំបូង គឺទី១.ដុតកម្ទេចចោលបក្សីចំនួន១៤ក្បាល របស់គ្រួសារខាងលើដែលមានមាន់ ១ក្បាលបានរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សី និងបានអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ និងណែនាំដល់ក្រុមគ្រួសារ។ ទី២ គឺចំពោះទីតាំងគេហដ្ឋានដែលមានមនុស្សស្លាប់ ក្រុមការងារកំពុងអនុវត្តវិធានការបសុព្យាបាល និងទី៣ គឺក្រុមការងារកំពុងចុះពិនិត្យស្ថានភាពចិញ្ចឹមបក្សីនៅតំបន់ជុំវិញ ជាពិសេសនៅតំបន់ជុំវិញមានករណីមនុស្សស្លាប់ ដើម្បីអនុវត្តការចចារកម្ទេចចោលបក្សី និងអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ។

ក្រុមការងារ ក៏បានបន្ត​ចុះបាញ់ថ្នាំ និងប្រមូលបក្សីយកមកដុតបំផ្លាញចោល និងយកសំណាក សរុប២៦ក្បាល ក្នុងនោះ បានដុតកំទេចចោលចំនួន២១ក្បាល (មាន់ចំនួន ១៧ក្បាល និងទា ៤ក្បាល) និងយកសំណាកទៅពិនិត្យចំនួន៤​ក្បាល​(មាន់៣ក្បាល ទា១ក្បាល។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានប្រកាសពីការស្លាប់របស់បុរសម្នាក់រស់នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុក រមាសហែក ខេត្តស្វាយរៀង ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម