ព័ត៌មានអន្ដរជាតិ
សិស្សកូរ៉េវ័យ ១៦ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន ក្រោយរំលោភក្មេងស្រី ៣នាក់
សិស្សវិទ្យាល័យអាយុ ១៦ឆ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន និងកំពុងស្ថិតក្រោមការត្រួតពិនិត្យ ក្រោយពេលសិស្សរូបនេះរំលោភលើក្មេងស្រីជំទង់ ៣នាក់ផ្សេងគ្នា ក្នុងរយៈពេលពីរថ្ងៃ។ ស្ថានីយ៍ប៉ូលិសសង្កាត់ Suwon Seobu ទីក្រុងសេអ៊ូល បានឱ្យដឹងថា យុវសិស្សរូបនេះ មិនត្រឹមតែពាក់ព័ន្ធនឹងករណីរំលោភប៉ុណ្ណោះទេ ប៉ុន្តែប៉ូលិសបានចោទប្រកាន់លើករណីប្លន់ និងការវាយដំដោយហិង្សាផងដែរ។
តាមចម្លើយសារភាព ជនសង្ស័យបានវាយដំ ច្របាច់ក ព្រមទាំងរំលោភជនរងគ្រោះម្នាក់ ក្នុងបន្ទប់ទឹករបស់ស្ត្រីនៅមជ្ឈមណ្ឌលផ្សារទំនើប Hwaseong ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ មិនដល់ ២៤ម៉ោង ជនសង្ស័យបានប្រើអំពើហិង្សា និងរំលោភក្មេងស្រីជំទង់ទីពីរ នៅក្នុងបន្ទប់បង្ខាំងនៃជណ្តើរយន្តក្នុងអគារផ្ទះល្វែងមួយ។ នៅថ្ងៃដដែលនោះ ក្មេងស្រីជំទង់ទីបីបានក្លាយជាជនរងគ្រោះនៅក្នុងអគារផ្ទះល្វែងមួយផ្សេងទៀត។
យោងតាមរបាយការណ៍របស់ប៉ូលិស ជនរងគ្រោះទី៣ រងអំពើហិង្សារហូតដល់សន្លប់បន្ទាប់ពីជនដៃដល់បានអូសនាងទៅកាន់ជណ្តើរសង្គ្រោះបន្ទាន់។ មិនតែប៉ុណ្ណោះរូប គេបានយកទូរសព្ទដៃរបស់នាងទុកទៀតផង។ បើតាមមន្ត្រីប៉ូលិស នេះមិនមែនជាលើកទី១ទេដែលជនសង្ស័យប្រព្រឹត្តបទល្មើសផ្លូវភេទ ពីមុនមកគេធ្លាប់មានប្រវត្តិពាក់ព័ន្ធបទល្មើសផ្លូវភេទផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Koreaboo
ចុចអាន៖ អ្នកបង្កើតថ្នាំអង់ទីប៊ីយ៉ូទីកប្រភេទថ្មីនៅ អង់គ្លេស ទទួលមរណភាពនៅអាយុត្រឹម ២៩ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា