ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រកាសឡោមព័ទ្ធហ្គាហ្សា ទាំងស្រុង ដោយកាត់ផ្តាច់អគ្គិសនី អាហារ និងទឹក
អាជ្ញាធរនិយាយថា ជ្រោយហ្គាហ្សា អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ថ្មី ប្រសិនបើអ៊ីស្រាអែល ឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់ ចូលទៅក្នុងតំបន់នេះ។
កាលពីថ្ងៃចន្ទទី៩ខែតុលា អ៊ីស្រាអែលបានប្រកាសដាក់ការឡោមព័ទ្ធទាំងស្រុងលើទឹកដីនេះ ដោយនិយាយថា អគ្គិសនី អាហារ ប្រេងឥន្ធនៈ និងទឹក នឹងត្រូវកាត់ផ្តាច់។
តំបន់នេះ ជាជម្រករបស់ប្រជាជនប្រហែល ២.៣លាននាក់ ដោយក្នុងនោះ ៨០% គឺពឹងផ្អែកលើជំនួយមនុស្សធម៌ជាចម្បង ដោយសារតែអរិភាពកំពុងបន្តជាមួយអ៊ីស្រាអែល។
ហ្គាហ្សា ត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ុន្តែអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រងដែនអាកាស និងឆ្នេរសមុទ្រ ហើយអ៊ីស្រាអែល ក៏ដាក់កម្រិតផងដែរ ថាតើនរណា និងទំនិញអ្វីខ្លះ ដែលអាចឆ្លងកាត់ព្រំដែនរបស់ខ្លួនបាន។
ការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់ បានបណ្តាលឲ្យមនុស្សស្លាប់ជាង៩០០នាក់នៅខាងអ៊ីស្រាអែល និងជាង៤០០នាក់ស្លាប់នៅខាង ប៉ាឡេស្ទីន។
លោក Stéphane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ និយាយថា បុគ្គលិកថែទាំសុខភាពរាប់សិបនាក់ក៏ត្រូវបានសម្លាប់ ឬរងរបួសផងដែរ ហើយយ៉ាងតិចមជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួនប្រាំពីរ ត្រូវខូចខាត។
លោក Dujarric បាននិយាយថា “បញ្ហាទឹក អនាម័យ និងបរិក្ខារអនាម័យ បានជះឥទ្ធិពលដល់មនុស្សជាង ៤០ម៉ឺននាក់។ ឥឡូវនេះ រោងចក្រថាមពលហ្គាហ្សា គឺជាប្រភពអគ្គិសនីតែមួយគត់ ហើយអាចអស់ប្រេងឥន្ធនៈក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ” ។
កម្មវិធីស្បៀងអាហារពិភពលោក បាននិងកំពុងចែកចាយស្បៀងដល់ប្រជាជនប៉ាឡេស្ទីនរហូតដល់១០ម៉ឺននាក់ ដែលត្រូវបានផ្លាស់ទីលំនៅទៅរួចហើយ ហើយកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ នឹងបង្កើនលើសមុន ៨ ដងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?