Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្នើអ្នកជំនាញកូរ៉េកែច្នៃទឹកត្នោត​ទៅជានំស្រួយ ភេសជ្ជៈ និងស្ករគ្រាប់

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់កម្មសិទ្ធិបញ្ញា បានស្នើដល់អ្នកជំនាញកូរ៉េ ធ្វើការកែច្នៃទឹកត្នោតទៅជានំស្រួយ ភេសជ្ជៈ និងស្ករគ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានទទួលជួបប្រជុំពិភាក្សាជាមួយលោកស្រី Yoon Ha Young អ្នកគ្រប់គ្រង នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ របស់សមាគមលើកកម្ពស់ការច្នៃប្រឌិតកូរ៉េ (KIPA) និងអ្នកជំនាញ​អន្តរជាតិ ផ្នែកឃ្មុំ នៃក្រុមហ៊ុន Bee Happy និងមន្រ្តីជំនាញ​នៃការិយាល័យម៉ាក​សម្គាល់ភូមិសាស្រ្តទំនិញ និងព័ត៌មានសម្ងាត់ពាណិជ្ជកម្ម កាលពីថ្ងៃទី ០៩ តុលា។

ក្នុងកិច្ចប្រជុំនេះ លោក សួន វិជ្ជា ក៏បានអរគុណដល់អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) និង KIPA ដែលបានកំណត់​យកទំនិញសម្គាល់ភូមិសាស្រ្តចំនួន ០២ រួមមាន “ម្រេចកំពត” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ដើម្បីសិក្សា និងប្រមូល​ព័ត៌មានលម្អិតជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំរុញការកសាងកេរ្តិ៍ឈ្មោះម៉ាក​សម្គាល់ភូមិសាស្រ្តនេះ​ឱ្យមាន​ភាពល្បីល្បាញបន្ថែមទៀត។ ក្នុងនោះផងដែរ លោកក៏បានស្នើសុំ អ្នកគ្រប់គ្រង នៃនា​យកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ របស់សមាគមលើកកម្ពស់ការច្នៃប្រឌិតកូរ៉េ (KIPA) និងអ្នកជំនាញអន្តរជាតិ ផ្នែកឃ្មុំ ពិនិត្យ និងសិក្សាលម្អិត​លើទំនិញសម្គាល់ភូមិសាស្រ្ត “ស្ករត្នោតកំពង់ស្ពឺ” មួយបន្ថែមទៀត ចំពោះការកែច្នៃទឹកត្នោត​ទៅជានំស្រួយ ភេសជ្ជៈ និងស្ករគ្រាប់ ដើម្បីលើកកម្ពស់ជីវភាព គុណភាព និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលដើមត្នោតគឺជានិមិត្តរូប​នៃប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប និងលទ្ធផលនៃកិច្ចប្រជុំ តំណាង KIPO នឹងចុះទៅសិក្សា និងវាយតម្លៃលម្អិតលើទំនិញ​សម្គាល់​ភូមិសាស្រ្តចំនួន ៣ រួមមាន៖ “ម្រេចកំពត” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និង “ស្ករត្នោតកំពង់ស្ពឺ” បន្ទាប់មក​នឹងធ្វើជា​របាយការណ៍លម្អិតស្តីពីលទ្ធផលនៃការចុះសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានលម្អិតនេះជូនដល់ KIPO ដើម្បីពិនិត្យ និងសម្រេចការអនុម័ត, នៅឆ្នាំក្រោយគម្រោងនឹងអាចយកមកអនុវត្តបាននៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៥ នាទីutes មុន

សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ ប្រគល់​វិញ្ញាបនបត្រ​ដល់សិស្ស​គុន​ក្រោយ​ហ្វឹកហាត់​ដោយ​ជោគជ័យ​

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

លោក រូតេ៖ ណាតូ មិនពាក់ព័ន្ធផែនការសន្តិភាពនៅអ៊ុយក្រែនទេ បើសមាជិកណាចង់ដាក់ទ័ព សូមបញ្ជូនទៅដោយខ្លួនឯង

ព័ត៌មានជាតិ៣២ នាទីutes មុន

អធិការនគរបាលស្រុកបូទុមសាគរ ត្រៀមរួចរាល់វិធានការការពារសុវត្ថិភាព ជូនពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សេដ្ឋកិច្ច៤៦ នាទីutes មុន

ប្រធានសមាគម​ អំពាវនាវកុំឱ្យអាជីវករលក់សាច់ជ្រូក ដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

គ្រោះ​រញ្ជួយដី​នៅ​មីយ៉ាន់ម៉ា ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១៧ម៉ឺន​នាក់​ស្ថិត​ក្នុង​ហានិភ័យ

ចងការប្រាក់
សន្តិសុខសង្គម៨ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍៧ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

Sokha Hotels

ព័ត៌មានពេញនិយម