សន្តិសុខសង្គម
បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទឃាត់ខ្លួនមនុស្ស៧នាក់
កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះម៉ាស្សាមួយកន្លែងយីហោ « ពន្លៃ ជក់ចិត្ត » ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ចំណែកឯថៅកែប្រុសរត់គេចខ្លួនបាត់។ ប្រតិបត្តិការនេះបានធ្វើឡើកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានប្រាប់ឱ្យដឹងថា ទីតាំងខាងលើនេះមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា « មានក្មេងស្រីៗខ្លះក្រោមអាយុ១៧ឆ្នាំបាន មកធ្វើជានារីម៉ាស្សា និងមានចបង្កប់សេវាបម្រើកម្សាន្តដោយលួចលាក់ » ។ បន្ទាប់មកកម្លាំងបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ រួមទាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរខណ្ឌដើម្បីចុះ បង្ក្រាបទីតាំងម៉ាស្សាខាងលើភ្លាមៗតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា ខណៈពេលកម្លាំងនគរបាលចុះមកដល់កន្លែងកើតហេតុ ភ្លាមៗថៅកែប្រុសម្នាក់ក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដងនៅសល់តែនារីចំនួនចំនួន៧នាក់នៅក្នុងហាងម៉ាស្សា យីហោ « ពន្លៃ ជក់ចិត្ត » បន្ទាប់មកកម្លាំងនគរបាលក៏បានឃាត់នារីៗ ទាំងនោះយកមកសាកសួរភ្លាមផងដែរ។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងបានបញ្ជូននារីម៉ាស្សាទាំង៧នាក់ទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
អត្ថបទ៖ សុខា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ