Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ៖ នៅលើពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសមា​ស​ភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ច

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្រាប់ប្រទេសនានា នៅលើពិភព លោក សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសមា​ស​ភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ច ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបង្កើតអាជីវកម្ម មុខរបរ និងការងារ។ ការលើកឡើងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣ -២០២៨” នាព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅទូទាំងពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសមា​ស​ភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ច ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបង្កើតអាជីវកម្ម មុខរបរ និងការងារ ព្រមទាំងជាប្រភពចំណូលដ៏ចម្បង ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ ដែលមានលទ្ធភាពទាប ទាំងក្នុងទិដ្ឋភាពចំណូល ចំណេះដឹង ការយល់ដឹង និងជំនាញ។

ជាក់ស្ដែង យោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្កើនការងារប្រមាណ ៧០ភាគរយ នៃទំហំការងារសរុប និងរួមចំណែកប្រមាណ ៣២ភាគរយ នៃផលិតផលក្នុងស្រុក នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍន៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្នុងស្មារតីនេះ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យក្លាយជាកាតាលីករក្នុងការរួមចំណែក សម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ទៅនឹងវិបត្តិ ត្រូវបានកំណត់ជារបៀបវារៈគោលនយោបាយដ៏ចម្បង ទាំងនៅក្នុងបណ្ដាប្រទេសជឿនលឿន ទាំងនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ច កំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍន៍។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «ដូចគ្នានេះ នៅក្នុងពេលកន្លងទៅ រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និងអនុវត្តកម្មវិធីអន្តរាគមន៍ជាបន្តបន្ទាប់ ដែលផ្ដល់បច្ច័យវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់អ្នកប្រកបរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងការផ្ដល់ការថែទាំងសុខភាព ដោយឥតគិតថ្លៃ និងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញជាដើម»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា និយមសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ តែអ្វីដែលដូចគ្នាគឺទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ច ដើម្បីជួយទៅដល់ពួកគាត់គ្រប់ៗគ្នា ហើយនេះជាគោលដៅធំមួយរបស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៣៧ នាទីutes មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៥៥ នាទីutes មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៣ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៣ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ​

Sokha Hotels

ព័ត៌មានពេញនិយម