ព័ត៌មានអន្ដរជាតិ
លោក Netanyahu ៖ ការវាយលុករបស់ អ៊ីស្រាអែល លើក្រុមហាម៉ាស់ ទើបចាប់ផ្ដើមប៉ុណ្ណោះ ហើយពួកគេនឹងចាំតជំនាន់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិកាលពីថ្ងៃចន្ទថា ការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយអ្វីដែលយើងធ្វើចំពោះសត្រូវរបស់យើងនៅប៉ុន្មានថ្ងៃខាងមុខនេះ គឺនឹងឲ្យពួកគេចងចាំ និងភ័យខ្លាចតជំនាន់ ។
ទន្ទឹមនោះ លោក Netanyahu ក៏បានបង្ហោះវីដេអូនៅលើបណ្ដាញ X របស់គាត់ផងដែរ ដោយបញ្ជាក់ម្តងហើយម្ដងទៀតថា “អ៊ីស្រាអែលទើបតែចាប់ផ្តើមវាយប្រហារលើក្រុមហាម៉ាស់ប៉ុណ្ណោះ ។ យើងបានកម្ចាត់ភេរវកររាប់រយនាក់ ហើយយើងក៏នឹងមិនឈប់ត្រឹមប៉ុណ្ណឹងនោះដែរ” ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ជាក់ស្ដែងអ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកដោយកាំជ្រួចមីស៊ីល ក៏ដូចជាទម្លាក់គ្រាប់បែកលើគោលដៅតំបន់ហ្គាហ្សាស្ទ្រីបរបស់ក្រុមហាម៉ាស់ ស្របពេលដែលកងកម្លាំងអ៊ីស្រាអែលក៏កំពុងកែនទ័ពបម្រុងប្រមាណ ៣០ ម៉ឺននាក់សម្រាប់ការលុកលុយតាមដីគោកផងដែរ ។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ដែលបានកាន់កាប់តំបន់ហ្គាហ្សាក្នុងឆ្នាំ ២០០៧ បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅតាមបណ្តោយព្រំដែនភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលកាលពីព្រឹមព្រលឹមថ្ងៃសៅរ៍ ខណៈក្រុមសកម្មប្រយុទ្ធបានរុលចូលព្រំដែនអ៊ីស្រាអែលដោយប្រើឆ័ត្រយោង ម៉ូតូ និងទូកជាដើម ។
គួរបញ្ជាក់ថា ការវាយប្រហារមិនធ្លាប់មានរបស់ក្រុមហាម៉ាស់បណ្ដាលឲ្យជនជាតិអ៊ីស្រាអែលជាង ៩០០ នាក់ស្លាប់ ខណៈខាងប៉ាឡេស្ទីនវិញមានពលរដ្ឋ ៦៨០ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ហើយភាគីទាំងសងខាងសុទ្ធតែមានអ្នករងរបួសរាប់ពាន់នាក់ដូចគ្នា ៕
ប្រែសម្រួលដោយ ៖ ជិវ័ន្ត
ប្រភព ៖ NPR
ចុចអាន ៖ លោក Netanyahu ព្រមានថា ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះក្រុមហាម៉ាស់ នឹងផ្លាស់ប្តូរមជ្ឈិមបូព៌ា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ