ព័ត៌មានជាតិ
៣០ វិច្ឆិកា ខាងមុខ ខេត្តកោះកុង មានការប្រណាំងកង់កម្សាន្តឆ្ពោះទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងអាជ្ញាធរខេត្ត គ្រោងបង្កើតជាព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្តមួយ ដើម្បីលើកស្ទួយវិស័យកីឡា ទេសចរណ៍ និងរឹតចំណងមិត្តភាពរវាងគ្នា នឹងឆ្ពោះទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-10_12-57-58-1024x682.jpg)
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ នេះថា នាថ្ងៃទី ៣០ ខែវិច្ឆិកា ខាងមុខ អាជ្ញាធរខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង នឹងមានកម្មវិធីប្រណាំងកង់មួយជាលក្ខណៈបែបទេសចរណ៍កម្សាន្ត អបអរសាទរខួបលើកទី ៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺការផ្សព្វផ្សាយពីសក្ដានុពល នៃវិស័យទេសចរណ៍ធម្មជាតិដែលកំពុងមានក្នុងស្រុកថ្មបាំងទៅកាន់ពិភពលោកបានស្គាល់។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-10_13-14-03-1024x682.jpg)
លោកស្រីអភិបាលខេត្តកោះកុង ក៏បានបន្ថែមថា កម្មវិធីប្រណាំងកង់នេះដែរ ធ្វើដំណើរឆ្ពោះទៅកាន់តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង ស្ថិតក្នុងស្រុកថ្មបាំង ដូច្នេះសូមអំពាវនាវស្ថាប័ន សមត្ថកិច្ច មន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភោជនីយដ្ឋាន អាហារដ្ឋាន និងសាធារណជន ជ្រាបជាដំណឹងចូលរួម។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-10_12-57-59-1024x767.jpg)
ការប្រណាំងកង់បែបកម្សាន្ត និងអាជីព នៅថ្ងៃទី ៣០ ខែវិច្ឆិកា ខាងមុខ ផ្តើមឡើងចាប់ពីវេលាម៉ោង ៨ និង ០០ នាទីព្រឹក ចំណុចទីតាំងខាងក្រោម ៖
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-10_13-14-04-1024x682.jpg)
ទី១.សម្រាប់អ្នកប្រណាំងកង់អាជីព ត្រូវជិះក្នុងរយៈចម្ងាយ ៤៥ គីឡូម៉ែត្រ (ដោយចាប់ផ្ដើមពីផ្លូវបំបែក ស្រុកថ្មបាំង ទៅដល់ចំណុចបញ្ចប់តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង)។ ចំណែកឯទី ២.សម្រាប់អ្នកជិះកង់កម្សាន្ត ត្រូវជិះក្នុងរយៈចម្ងាយ ២០ គីឡូម៉ែត្រ (ដោយចាប់ផ្ដើមពីមុខសាលាស្រុក ថ្មបាំង ទៅដល់ចំណុចបញ្ចប់តំបន់អេកូទេសចរណ៍ទឹកធ្លាក់ឆាយតាហ៊ីង)។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/photo_2023-10-10_13-14-06-1024x767.jpg)
ដោយឡែកចំនួនអ្នកចូលរួមមិនត្រូវបានកំណត់នោះទេ ដោយមហាជនដែលចាប់អារម្មណ៍ចូលរួមកម្មវិធីនេះបានសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៥ ៣៤០ ៧៣៥ / ០១៦ ២៨៨ ៧២៧ / ០៩៧៩ ៨២៤ ៥៤៥ (លេខតេឡេក្រាម) ឬ តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣។
អាជ្ញាធរខេត្តកោះកុង ពលរដ្ឋ និងអាជ្ញាធរ ប្រជាពលរដ្ឋខេត្តត្រាត ប្រទេសថៃ ៦០០ នាក់ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ ធ្លាប់បានជិះកង់កម្សាន្តដើម្បីសុខភាព និងរឹតចំណងមិត្តភាពឡើងវិញ ក្រោយខកខាន ២ ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ កន្លងទៅ ដែលផ្តើមចេញពីច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ទៅកាន់ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ក្នុងន័យពង្រឹងសម្ព័ន្ធមេត្រីភាព សាមគ្គីភាព លើកស្ទួយវិស័យកីឡា និងវិស័យទេសចរណ៍តាមព្រំដែនរវាងប្រទេសទាំងពីរ។
លក្ខខណ្ឌចូលរួមព្រឹត្តិការណ៍ប្រណាំងកង់នេះដែរ តម្រូវឲ្យចូលរួមបង់ប្រាក់ចំនួន ៤ ម៉ឺនរៀល (១០ ដុល្លារ) ដោយអ្នកចូលរួមនឹងទទួលបាននូវអាវយឺតចំនួន ១ អាហារថ្ងៃត្រង់ ១ ពេល ភេសជ្ជៈ ទឹកសុទ្ធ និងប័ណ្ណស្លាកសម្គាល់ ចំនួន ១។ ក្នុងការចូលរួមព្រឹត្តិការណ៍ជិះកង់នេះដែរ អ្នកចូលរួមត្រូវត្រៀមកង់ និងមធ្យោបាយសម្រាប់ដឹកជញ្ជូនដោយខ្លួនឯង ចំណែកថវិកាទទួលបានពីការចុះឈ្មោះចូលរួមដែលនៅសល់ពីការចំណាយរៀបចំព្រឹត្តិការណ៍ នឹងត្រូវប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង ដើម្បីសកម្មភាពសប្បុរសធម៌ក្នុងខេត្តកោះកុង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?