Connect with us

សេដ្ឋកិច្ច

វៀតណាម រំពឹងទទួលបានទេសចរ ១៣ លាននាក់តាមគោលដៅកំណត់

បានផុស

នៅ

អគ្គនាយករងនៃរដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) លោក Pham Van Thuy បាននិយាយថា ឧស្សាហកម្មទេសចរណ៍វៀតណាម អាចសម្រេចបានទៅតាមគោលដៅ ក៏ដូចជាផែនការគ្រោងទុកក្នុងការទទួលបានទេសចរពី ១២ ទៅ ១៣ លាននាក់នៅដំណាច់ឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pham Van Thuy បញ្ជាក់ថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទេសចរបរទេសដែលចូលមកកម្សាន្ត នៅវៀតណាម មានចំនួនលើសគោលដៅដែលបានកំណត់ ៨ លាននាក់ ពោលគឺលើស ១១ ភាគរយ ។

យោងតាម VNAT បានឲ្យដឹងថា វិស័យទេសចរណ៍វៀតណាម បានងើបឡើងវិញយ៉ាងឆាប់រហ័ស ចាប់តាំងពីដើមឆ្នាំនេះ ។ ជាពិសេសក្នុងអំឡុងខែកក្កដា ខែសីហា និងខែកញ្ញា វៀតណាមបានស្វាគមន៍ជនបរទេសជាង ១ លាននាក់ ក្នុងមួយខែៗ ។

ទន្ទឹមនោះ នាពេលថ្មីៗនេះ គោលនយោបាយបើកទិដ្ឋាការកាន់តែច្រើនរបស់វៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលក្នុងការទទួលស្វាគមន៍ភ្ញៀវបរទេស ។ លើសពីនេះ វៀតណាមក៏កំពុងមានសន្ទុះឡើងវិញផងដែរនូវវប្បធម៌បុរាណ ដោយកន្លែងប្រវត្តិសាស្ត្រ និងបេតិកភណ្ឌទាំងអស់ បានក្លាយជាទ្រព្យសម្បត្តិដែលអាចប្រើដើម្បីបង្កើតផលិតផលទេសចរណ៍ប្លែកៗ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។

ស្របពេលជាមួយគ្នានេះ វៀតណាមក៏កើបលុបបានចំនួន ២២ ពាន់លានដុល្លារផងដែរពីភ្ញៀវទេ​សចរបរទេសជិត ១០ លាននាក់ និងទេសចរក្នុងស្រុក ៩៣.៥ លាននាក់ ​ដែលចូលមកលេងប្រទេសក្នុងរយៈពេល ៩ ខែកន្លងមកនេះ ។​

ដោយឡែក កូរ៉េខាងត្បូងនៅតែជាប្រភពទេសចរ​ធំបំផុត​សម្រាប់វៀតណាម​ ដែលមានប្រហែល ២.៦ លាននាក់ ឬ ២៩ ភាគរយនៃចំនួនសរុប ។ ចំណែកនៅអឺរ៉ុប ទីផ្សារកំពូលទាំង ៣ របស់វៀតណាម គឺចក្រភពអង់គ្លេស មាន ១៨៧,០០០ នាក់, បារាំង ១៥៥,០០០ នាក់ និងអាល្លឺម៉ង់ ១៤២,០០០នាក់ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៣៥ នាទី មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម