Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN បន្ទោសអ៊ីស្រាអែល ចំពោះការឡោមព័ទ្ធ តំបន់ ហ្គាហ្សា

បានផុស

នៅ

អង្គការសហប្រជាជាតិ បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការឡោមព័ទ្ធតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស់ លើប្រទេស។

កាលពីថ្ងៃចន្ទទី៩ខែតុលា អគ្គលេខាធិការ UN លោក Antonio Guterres និយាយថា លោកព្រួយចិត្ត បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាឲ្យឡោមព័ទ្ធទាំងស្រុងលើនៃតំបន់ ហ្គាហ្សា ដោយកាត់ផ្តាច់ស្បៀងអាហារ និងអគ្គិសនីនៅក្នុងតំបន់នោះ។

 អគ្គលេខាធិការ UN លោក Antonio Guterres (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថា “មុនការប្រយុទ្ធគ្នាផ្ទុះឡើង ស្ថានភាពមនុស្សធម៌នៅហ្គាហ្សាគឺធ្ងន់ធ្ងរខ្លាំងណាស់ទៅហើយ។ ឥឡូវនេះ វានឹងកាន់តែយ៉ាប់យ៉ឺនជាងមុនទៅទៀត”។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានប្រកាសដាក់ការឡោមព័ទ្ធទាំងស្រុងលើទឹកដីនេះ ដោយនិយាយថា អគ្គិសនី អាហារ ប្រេងឥន្ធនៈ និងទឹក នឹងត្រូវកាត់ផ្តាច់។

តំបន់នេះ ជាជម្រករបស់ប្រជាជនប្រហែល ២.៣លាននាក់ ដោយក្នុងនោះ ៨០% គឺពឹងផ្អែកលើជំនួយមនុស្សធម៌ជាចម្បង ដោយសារតែអរិភាពកំពុងបន្តជាមួយអ៊ីស្រាអែល។

ហ្គាហ្សា ត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប៉ុន្តែអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រងដែនអាកាស និងឆ្នេរសមុទ្រ ហើយអ៊ីស្រាអែល ក៏ដាក់កម្រិតផងដែរ ថាតើនរណា និងទំនិញអ្វីខ្លះ ដែលអាចឆ្លងកាត់ព្រំដែនរបស់ខ្លួនបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រមុខ UN បន្ទោសអ៊ីស្រាអែល ចំពោះការឡោមព័ទ្ធ តំបន់ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម