KPT+
៥ ចំណុចនេះ បើអាចធ្វើបាន ជីវិតនឹងស្រស់ស្រាយរាល់ថ្ងៃ
ធ្វើចិត្តឱ្យរីករាយរាល់ថ្ងៃ និង រស់នៅឱ្យមានសុភង្គលច្រើនជាងទុក្ខសោក សូមចងចាំរឿង ៥ យ៉ាងនេះក្នុងជីវិតប្រចាំថ្ងៃ។
នេះជារឿងប្រៀបធៀបសម្រាប់ពិចារណា៖
១. ទំនុកចិត្ត

នៅពេលយើងបោះក្មេងឡើងលើ ក្មេងគិតតែពីសើចក្អាកក្អាយ ព្រោះវាដឹងថាយើងនឹងចាប់វា។ បែបនេះយើងហៅថា មានការទុកចិត្ត។
២. ក្តីសង្ឃឹម

រៀងរាល់យប់ ពេលយើងចូលគេងគ្មានការធានាថា ព្រឹកឡើងនឹងងើបឡើងដោយមានជីវិតនោះទេ។ បែបនេះយើងហៅថា មានក្តីសង្ឃឹម។
៣. ភាពជឿជាក់

យើងរមែងរៀបចំផែនការធំសម្រាប់ថ្ងៃស្អែកជានិច្ច ទោះមិនបានដឹងអ្វីសោះអំពីអនាគតក៏ដោយ។ បែបនេះយើងហៅថា មានភាពជឿជាក់។
៤. ក្តីស្រឡាញ់

យើងមើលឃើញមនុស្សលើពិភពលោករងទុក្ខវេទនារាល់ថ្ងៃ ប៉ុន្តែយើងនៅតែរៀបការយកកូន។ បែបនេះយើងហៅថា មានក្តីស្រឡាញ់។
៥. ជំនឿ

មានគ្រាមួយអ្នកភូមិបានសម្រេចចិត្តបន់ស្រន់សុំទឹកភ្លៀង។ ដល់ថ្ងៃបន់ស្រន់មកដល់ ប្រជាជនទាំងអស់បានមកជួបជុំគ្នា ប៉ុន្តែមានតែក្មេងប្រុសម្នាក់គត់មកកាន់ឆត្រមកជាមួយ។ បែបនេះយើងហៅថា មានជំនឿ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ WealthyGorilla
ចុចអាន៖ វ័យក្រោម ៣០ មិនទាន់ជោគជ័យ កុំអាលបាក់ទឹកចិត្ត គួរដឹងមេរៀនទាំងនេះសិន
ចុចអាន៖ ហេតុផល៥ដែលនាំយើងឱ្យតែងតែកើតរោគ «ធុញថប់នឹងជីវិត»

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត