Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអចលនទ្រព្យ ចិន Country Garden អាចនឹងបរាជ័យក្នុងការសងបំណុលនៅក្រៅប្រទេស​

បានផុស

នៅ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden Holdings របស់ចិន ប្រកាសថា ប្រហែលជាមិនអាចបំពេញកាតព្វកិច្ចសងបំណុលអស់ទៅតាមពេលដែលបានកំណត់នោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Country Garden បានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ទាក់ទងទៅនឹងការបោះចោលទ្រព្យសម្បត្តិរបស់ខ្លួន ហើយសាច់ប្រាក់ក្រុមហ៊ុននៅតែស្ថិតក្រោមសម្ពាធ។

ការកើនឡើងនៃអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន បានខកខានកាតព្វកិច្ចបំណុល ចាប់តាំងពីវិបត្តិសាច់ប្រាក់វាយលុកវិស័យនេះក្នុងឆ្នាំ ២០២១ ។ វិបត្តិកាន់តែអាក្រក់ទៅៗ ដោយសារតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ស្របពេលការធ្លាក់ចុះនៃសេដ្ឋកិច្ចទ្រង់ទ្រាយធំផង ។

Country Garden នឹងត្រូវបង់បំណុលចំនួន ៦៦.៨ លានដុល្លារសម្រាប់ឆ្នាំ ២០២៤ និង ២០២៦ ទោះបីជាការទូទាត់មានរយៈពេលអនុគ្រោះរយៈពេល ៣០ ថ្ងៃក៏ដោយ ។ បន្ថែមពីនេះ ក្រុមហ៊ុន​ប្រឈមមុខនឹងការសាកល្បងដ៏ធំមួយទៀតផងដែរនៅចុងខែនេះ នៅពេលដែលបំណុលនៅក្រៅប្រទេសទាំងមូល អាចនឹងត្រូវចាត់ទុកជាមោឃៈ ប្រសិនបើខកខានក្នុងការបង់ប្រាក់ចំនួន ១៥ លានដុល្លារនៃប័ណ្ណខែកញ្ញា ត្រឹមថ្ងៃទី ១៧ ខែតុលា ។

សម្រាប់រយៈពេល ៩ ខែគិតត្រឹមខែកញ្ញា ការលក់របស់ក្រុមហ៊ុនទទួលបាន ២១ ពាន់លានដុល្លារ​ ពោលធ្លាក់ចុះប្រហែល ៤៣.៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២ និង ៦៥.៤ ភាគរយក្នុងឆ្នាំ ២០២១ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Country Garden មានមូលបត្របំណុលក្រៅប្រទេសចំនួន ១០.៩៦ ពាន់លានដុល្លារអាមេរិក និងប្រាក់កម្ចីចំនួន ៥.៨១ ពាន់លានដុល្លា ។ បើសិនខកខានសង បំណុលទាំងនេះនឹងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយក្រុមហ៊ុន ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ក៏អាចនឹងរំលាយដោយម្ចាស់បំណុលផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម