Connect with us

ព័ត៌មានអន្ដរជាតិ

ឥស្សរជនក្រុមហាម៉ាស់២នាក់ ត្រូវអ៊ីស្រាអែលសម្លាប់ ក្នុងនោះមានម្នាក់ ជារដ្ឋមន្ត្រីសេដ្ឋកិច្ច

បានផុស

នៅ

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារទី១០ខែតុលាថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ក្រុមហាម៉ាស់ និងសមាជិកការិយាល័​យនយោបាយជាន់ខ្ពស់ម្នាក់ទៀត ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។ ការស្លាប់របស់ពួកគេត្រូវបានរាយការណ៍ភ្លាមៗបន្ទាប់ពី IDF បើកការវាយប្រហារតាមអាកាសជាង១០០លើក លើតំបន់ហ្គាហ្សា។

លោក Jawad Abu Shamala (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក ក្រុមហាម៉ាស់ ក៏បានបញ្ជាក់ពីការស្លាប់របស់បុរសទាំងពីរនាក់នេះផងដែរ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។

លោក Jawad Abu Shamala បានបម្រើការជារដ្ឋមន្ត្រីសេដ្ឋកិច្ចនៅក្នុងក្រុមនយោបាយរបស់ ហាម៉ាស់ ខណៈលោក Zakaria Abu Ma’amr ត្រូវបាន IDF អះអាងថា ជាជំនិតរបស់មេដឹកនាំក្រុមនៅហ្គាហ្សា ឈ្មោះ Yahya Sinwar។

លោក Abu Shamala ជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ហិរញ្ញប្បទាន និងដឹកនាំអំពើភេរវកម្ម ខណៈលោក Abu Ma’amr បានចូលរួមនៅក្នុងការសម្រេចចិត្តរបស់អង្គការ និងរៀបចំផែនការធ្វើសកម្មភាពជាច្រើន ប្រឆាំងសន្តិសុខនៃរដ្ឋអ៊ីស្រាអែល។

លោក Zakaria Abu Ma’amr (រូបថត៖ X)

យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បាននិងកំពុងទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដែលមានប្រជាជនរស់នៅច្រើនកុះករ ចាប់តាំងពីថ្ងៃសៅរ៍មក ខណៈគោលដៅចំនួន២៥០ ត្រូវបានវាយប្រហារនៅក្នុងសង្កាត់ al-Furkan នៃទីក្រុង ហ្គាហ្សា ចន្លោះថ្ងៃចន្ទនិងថ្ងៃអង្គារ។

IDF ចាត់ទុកសង្កាត់នេះថាជា “សម្បុកភេរវកម្ម” ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បានប្តេជ្ញាថា ការវាយប្រហារតាមអាកាសនឹងបន្តដោយពេញទំហឹង។

យោងតាមតួលេខចុងក្រោយបំផុត, ចំនួនមនុស្សស្លាប់នៅខាងអ៊ីស្រាអែលមានជាង១០០០នាក់ និងរបួសជាង២៨០០នាក់  ខណៈខាងប៉ាឡេស្ទីន មានមនុស្សស្លាប់ជាង៩០០នាក់ និងរបួស៤៥០០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រុមហាម៉ាស់ គំរាម មិនដោះលែងចំណាប់ខ្មាំងឡើយ រហូតដល់ចប់សង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម